ប្រទេសមួយទៀតហើយ! ចក្រភពអង់គ្លេសហាមក្មេងក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គមចាប់ពីឆ្នាំ២០២៧ ខណៈពិភពលោកកំពុងរឹតបន្តឹងសុវត្ថិភាពអនឡាញ

រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសផែនការដ៏ធំមួយក្នុងការហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំមិនឱ្យប្រើប្រាស់បណ្ដាញសង្គមសំខាន់ៗ ដោយគ្រោងអនុវត្តចាប់ពីឆ្នាំ២០២៧ ក្នុងគោលបំណងការពារសុខភាពផ្លូវចិត្ត សុវត្ថិភាព និងការអភិវឌ្ឍរបស់កុមារនៅក្នុងបរិយាកាសឌីជីថល។

យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer បានឱ្យដឹងថា បណ្តាញសង្គមដូចជា TikTok⁠ ; Instagram⁠; Snapchat⁠; Facebook⁠; YouTube⁠ និង X នឹងមិនអនុញ្ញាតឱ្យកុមារអាយុក្រោម ១៦ ឆ្នាំចូលប្រើបានទៀតឡើយ ខណៈកម្មវិធីផ្ញើសារដូចជា WhatsApp និង Signal ព្រមទាំង YouTube Kids នឹងត្រូវបានលើកលែង។

រដ្ឋាភិបាលអង់គ្លេសក៏គ្រោងដាក់កម្រិតបន្ថែមលើមុខងារមួយចំនួន ដូចជាការផ្សាយផ្ទាល់ (Livestream) ការទាក់ទងពីមនុស្សចម្លែកនៅលើវេទិកាហ្គេម និងការប្រើប្រាស់ AI Chatbot ដែលមានលក្ខណៈស្នេហា ឬផ្លូវភេទសម្រាប់អ្នកអាយុក្រោម ១៨ ឆ្នាំផងដែរ។

លោក Starmer បានលើកឡើងថា រដ្ឋាភិបាលមិនអាចមើលរំលងផលប៉ះពាល់នៃបណ្ដាញសង្គមចំពោះកុមារបានទៀតទេ ហើយវិធានការនេះគឺជាជម្រើសចាំបាច់ដើម្បីផ្តល់ឱ្យកុមារ «មានវ័យកុមារភាពដែលមានសុវត្ថិភាពជាងមុន»។

ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសមិនមែនជាករណីដាច់ដោយឡែកនោះទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើនបានចាប់ផ្តើមរឹតបន្តឹងការចូលប្រើបណ្ដាញសង្គមរបស់កុមារ ដោយសារក្តីបារម្ភអំពីការញៀនអេក្រង់ ការគំរាមកំហែងតាមអ៊ីនធឺណិត ព័ត៌មានមិនពិត និងបញ្ហាសុខភាពផ្លូវចិត្ត។

ជាពិសេសប្រទេសអូស្រ្តាលីបានក្លាយជាប្រទេសដំបូងគេដែលអនុម័តច្បាប់ហាមអ្នកអាយុក្រោម ១៦ ឆ្នាំប្រើប្រាស់បណ្ដាញសង្គមធំៗ ដោយច្បាប់នេះបានទាក់ទាញការចាប់អារម្មណ៍ពីពិភពលោក និងក្លាយជាគំរូសម្រាប់ការរៀបចំគោលនយោបាយនៅប្រទេសផ្សេងៗ។

ក្រៅពីនេះ ប្រទេសដូចជា កាណាដា; ប្រេស៊ីល និងឥណ្ឌូនេស៊ីក៏បានប្រកាស ឬកំពុងពិចារណាវិធានការកំណត់អាយុ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណសម្រាប់កុមារដែលប្រើប្រាស់បណ្ដាញសង្គមផងដែរ។

ក្រុមអ្នកការពារសិទ្ធិកុមារ និងអ្នកជំនាញសុខភាពផ្លូវចិត្តជាច្រើនបានស្វាគមន៍វិធានការនេះ ដោយចាត់ទុកថា ជាជំហានសំខាន់ក្នុងការកាត់បន្ថយហានិភ័យអនឡាញសម្រាប់កុមារ។ ទោះជាយ៉ាងណា ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនបានបង្ហាញការព្រួយបារម្ភថា ការហាមឃាត់ទាំងស្រុងអាចជំរុញឱ្យយុវជនប្ដូរទៅប្រើវេទិកាដែលមិនមានការគ្រប់គ្រង ឬប្រើវិធីបន្លំដូចជា VPN ដើម្បីចូលប្រើបណ្ដាញសង្គមទៅវិញ។

ទោះជាមានការជជែកដេញដោលក្តី ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសបានបង្ហាញថា ពិភពលោកកំពុងឈានទៅរកយុគសម័យថ្មីមួយ ដែលរដ្ឋាភិបាលនានាកាន់តែចូលរួមគ្រប់គ្រង និងកំណត់ការចូលប្រើបច្ចេកវិទ្យារបស់កុមារ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេក្នុងសង្គមឌីជីថល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...