លោក ជួន ភិរម្យ សន្សំបទពិសោធន៍ផ្សងព្រេងឡើងភ្នំជាង២០ឆ្នាំ មុនបំពេញក្ដីស្រមៃទៅដល់ Everest Base Camp ជួរភ្នំហិមាល័យ

ភ្នំពេញ – ក្រោមបទពិសោធន៍ជាអ្នកផ្សងព្រេងឡើងភ្នំ បោះតង់ និងថតរូបជាង២០ឆ្នាំ លោក ជួន ភិរម្យ បានស្វែងយល់និងរៀនសូត្រពីភារកិច្ចជាច្រើនក្នុងការត្រៀមខ្លួននឹងឧបសគ្គផ្សេងៗ ។ ថ្មីៗនេះលោកក៏បានសម្រេចគោលដៅក្នុងការឡើងទៅកាន់តំបន់ Everest Base Camp ដែលជាតំបន់ខ្ពស់មួយសម្រាប់ភ្ញៀវទេសចរទៅកម្សាន្តដែលមានទីតាំងនៅស្ថិតនៅជួរភ្នំហិមាល័យ ។

នៅក្នុងបទពិសោធន៍ឡើងជួរភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលើកនេះ លោក ជួន ភិរម្យ បានប្រាប់ឱ្យដឹងថា លោក និងសមាជិក៣នាក់ទៀតបានចំណាយពេល១១ថ្ងៃសម្រាប់ឡើង និងចុះមកវិញ ។ លោកបន្ថែមថា ក្នុងដំណើរផ្សងព្រេងលើជួរភ្នំហិមាល័យនេះ លោកបានទៅដល់ភ្នំដែលមានកម្ពស់ខ្ពស់ពីរគឺ ភ្នំ Kalapatther មានរយៈកម្ពស់៥៥៥០ម៉ែត្រ និង តំបន់ Everest Base Camp (EBC) មានរយៈកម្ពស់៥៣៦៤ម៉ែត្រ ។

លោក ជួប ភិរម្យ

” ខ្ញុំបានត្រៀមខ្លួន និងហ្វឹកហាត់ខ្លួនឯងក្នុងការឡើងភ្នំជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេសជាង២០ឆ្នាំដើម្បីស្គាល់ពីកិច្ចការផ្សេងៗគួរធ្វើក្នុងកំឡុងពេលឡើងភ្នំ”

អ្នកផ្សងព្រេងបោះតង់រូបនេះបន្តថា ការឡើងភ្នំលើកនេះបានបន្ថែមបទពិសោធន៍ថ្មីៗជាច្រើនដល់លោកដូចជា បច្ចេកទេសក្នុងការឡើងភ្នំដែលមានកម្ពស់ខ្ពស់ ការថែរក្សានិងរៀបចំស្បៀងសម្រាប់រយៈពេលយូរ របៀបសម្របខ្លួនឱ្យស៊ាំនឹងអាកាសធាតុដែលត្រជាក់ខ្លាំងនិងបរិស្ថានជុំវិញខ្លួនក្នុងការប្រើកម្លាំងច្រើន ការប្រយ័ត្នខ្លួនក្នុងឧបសគ្គផ្សេងៗនៅពេលធ្វើដំណើរ ការចំណាយទិញសេវាកម្មផ្សេងៗនៅលើកំពូលភ្នំជាដើម ។

លើសពីនេះលោកបានចាប់អារម្មណ៍ទៅលើសេវាកម្មដែលខាងសហគមន៍នៅតំបន់នោះមានសម្រាប់ភ្ញៀវទេសចរដូចជា សេវាកម្មប្រើប្រាស់អ៊ីនធើណិតនៅលើភ្នំ កន្លែងសេវាកម្មងូតទឹក និងហាងអាហារជាដើមប៉ុន្តែនៅកន្លែងតំបន់កាន់តែខ្ពស់តម្លៃនៃសេវាកម្មទាំងនោះកាន់តែថ្លៃ ។ ជាមួយគ្នានេះ អ្នកនាំផ្លូវភ្នំ ឬហៅថា mountain guider មានជំនាញច្បាស់លាស់ក្នុងការណែនាំ និងមើលថែភ្ញៀវទេសចរបានយ៉ាងល្អប្រសើរដែលអាចធ្វើឱ្យយើងមានភាពកក់ក្ដៅ និងទុកចិត្ត។

ជាមួយគ្នានេះ លោក ជួន ភិរម្យ បានលើកឡើងថា ការឡើងភ្នំក៏ជាកីឡាមួយប្រភេទជួយដល់សុខភាពរាងកាយឱ្យកាន់តែរឹងមាំ បន្ថែមថាមពលផ្លូវចិត្តឱ្យកាន់តែរីករាយ និងអត្ថប្រយោជន៍ផ្សេងៗផងដែរ ។ ប្រសិនបើអ្នកស្រលាញ់វិស័យបោះតង់ ឡើងភ្នំមានបំណងចង់ឡើងភ្នំដែលមានកម្ពស់ខ្ពស់ត្រូវពង្រឹងសមត្ថភាពរាងកាយឱ្យបានមាំមួនតាមរយៈការហាត់ប្រាណ ចាប់ផ្ដើមឡើងភ្នំនៅក្នុងប្រទេសឱ្យបានច្រើនគួរសមសិនមុនឡើងភ្នំដែលមានកម្ពស់ខ្ពស់ និងដើម្បីទទួលបានបទពិសោធន៍ក្នុងការរៀបចំទុកដាក់សម្ភារៈផ្សេងៗ ។

លោក ជួន ភិរម្យ

“បញ្ហាពុលភ្នំ ដែលបណ្ដាលមកពីសម្ពាធភ្នំជាអ្វីដែលអ្នកឡើងភ្នំបានជួប ដូចនេះរាងកាយរឹងមាំ និងការដឹងពីរបៀបបន្ស៊ាំខ្លួនឱ្យបានល្អជាតួនាទីចាំបាច់ដែលអ្នកឡើងភ្នំ និងអ្នកនាំផ្លូវត្រូវយកចិត្តទុកដាក់”

គួរបញ្ជាក់ដែរថា លោក ជួន ភិរម្យ ជាអ្នកចូលចិត្តថតរូប និងធ្វើដំណើរផ្សងព្រេងក្នុងប្រទេសក្រៅប្រទេសដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ីជាដើមដែលមានរយៈពេលជាង២០ឆ្នាំ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...