Description
កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី៩ - យុវតី រចំ មុន្នី និស្សិតផ្នែក Cyber Security នៃសកលវិទ្យាល័យខេមតិចរចំ មុន្នី ជាយុវតី ជនជាតិដើមភាគតិច មកពីខេត្តរតនគិរី ដែលមានជំហររឹងមាំ ឆន្ទៈមោះមុត ហែលឆ្លងកាត់ឧបសគ្គជាច្រើន ដើម្បីបន្តការសិក្សារហូតដល់បច្ចុប្បន្ន។ សព្វថ្ងៃ មុន្នី កំពុងបន្តការសិក្សាផ្នែក Cyber Security នៃសកលវិទ្យាល័យខេមតិច នាងមានមហិច្ឆតាខ្ពស់ ចង់ក្លាយជាស្ត្រីគំរូនៅក្នុងសហគមន៍ដែលបានទទួលការអប់រំខ្ពស់ ដើម្បីក្លាយជានិមិត្តរូបផ្នែកអប់រំនៅក្នុងសហគមន៍ជនជាតិដើមភាគតិច។ មិនតែប៉ុណ្ណោះ តំណាងឱ្យជនជាតិភាគតិចមានសមត្ថភាពមួយរូប មុន្នីធ្លាប់បានទៅចែករំលែក និងរៀនសូត្របន្ថែមនៅប្រទេសបារាំងក្នុងរយៈពេលខ្លី ដែលជាផ្លូវមួយបណ្តាលឱ្យយុវតីមកពីឆ្ងាយស្រុកកាន់តែក្លាយជាមនុស្សម្នាក់អាចជាគំរូល្អសម្រាប់ យុវជនដែលជនជាតិដើមភាគតិច អាចមានគោលបំណងបន្តការសិក្សាកាន់តែច្រើនឡើង។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
