លោក ងន់ សុខលាភ នាយក​ប្រតិបត្តិអង្គការតុកកែញញឹមកម្ពុជា

7:43នាទី |  Added: 17.07.2025 |  2 views

Description

កម្មវិធីពន្លកបៃតង រដូវកាលទី៣ | ភាគទី០៨ - លោក ងន់ សុខលាភ នាយក​ប្រតិបត្តិអង្គការតុកកែញញឹមកម្ពុជា ការធ្វើដំណើរ នាំឱ្យយើងបានចួបនូវអ្វីដែលយើងមិនបានឃើញពីមុនមក។ ការដើរឆ្ងាយបានធ្វើឱ្យ លោក ងន់ សុខលាភ បានរួមគ្នាជាមួយសហស្ថាបនិកជនជាតិស្វីស បង្កើតសាលារៀន​អង្គការតុកកែញញឹមកម្ពុជា ដើម្បីផ្ដល់ការអប់រំដល់កុមារក្នុងសហគមន៍ នៅខេត្តកំពង់ឆ្នាំង  នៅពេលដែលលោកលឺពីបំណងអនាគតរបស់ក្មេងៗ ដែលមិនធ្លាប់ដឹងពីពិភពខាងក្រៅ ។ លោក សុខលាភ ជឿជាក់ថាការផ្ដល់ចំណេះដឹងដល់កុមារ គឺជាការចាប់ផ្ដើមប្រកបដោយនិរន្តភាព ដែលអាចឱ្យកុមារស្ថិតក្នុងគ្រួសារដែលមិនមានលទ្ធភាព អាចមានជំហររឹងមាំដោយខ្លួនឯងបាននៅថ្ងៃអនាគត។ 

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។