Description
កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី១៨ - យុវតី សេង សុវណ្ណអម្ពរ និស្សិតវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ជំនាញបរិក្ខារត្រជាក់ ជាជំនាញ TVET ភាគច្រើន អ្នកដែលរៀនជំនាញទាំងអស់របស់ជំនាញនេះ ត្រឹមតែចប់ការសិក្សាថ្នាក់ទី៩ ក៏អាចចូលរៀនបានដែរ។ ប៉ុន្តែវាពិតជាភ្ញាក់ផ្អើលនៅពេលដែល សុវណ្ណអម្ពរ ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ទទួលបានទិន្ទេស B បែរសម្រេចចិត្តមកសិក្សាជំនាញនេះ។ សម្រាប់យុវតី សុវណ្ណអម្ពរ បានបញ្ជាក់ថា ខ្លួនមើលឃើញពីតម្រូវការបច្ចុប្បន្ន លើវិស័យសំណង់អគារ ខុនដូរកំពុងត្រូវការជាចាំបាច់ ផ្នែកបរិក្ខាត្រជាក់មានជាអាថិ៍ដូចជា ម៉ាស៊ីនត្រជាក់ ទូរត្រជាក់ ទូទឹកកក បន្ទប់ក្លាសេ ជាដើម ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ។ យុវតីរូបនេះ ជឿជាក់ថា ជំនាញបរិក្ខាត្រជាក់ នឹងក្លាយទៅជាជំនាញមួយដែលមានតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន និងពេលអនាគត។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
