Description
យុវជននិងបទពិសោធន៍ប្រកួតតស៊ូមតិ ធ្លាប់តែលឺគេនិយាយតៗគ្នាថា តើយើងបានប្រយោជន៍អ្វីពីការប្រកួតតស៊ូមតិ? តែគេមិនដែលនាំគ្នាសួរថា តើយុវជនទាំងនោះនឹងទទួលបានអ្វីក្រោយពីប្រកួតតស៊ូមតិទេ ។ ដើម្បីជាសក្ខីភាព ក្រុមសិស្សវិទ្យាល័យជំនាន់ថ្មីព្រែកលៀប ជាបេក្ខភាពប្រកួតប្រជែងជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២១ បានលើកយកពីអត្ថប្រយោជន៍នៃការប្រកួតតស៊ូមតិ ។ យើងនឹងដឹងពីអត្ថប្រយោជន៍ទាំងនេះ តាមរយៈវីដេអូបកស្រាយរបស់ពួកគាត់ ។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
