ក្រុមនិស្សិត RUFA ឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរចនាស្ថាបត្យកម្មសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ

ក្រុមនិស្សិតជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) បានឈ្នះជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងរចនាស្ថាបត្យកម្មសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ “National AI & Data Science Research Centre” ជាមួយ​ក្រុមនិស្សិតមកពីសាកលវិទ្យាល័យចំនួន៤ផ្សេង​ទៀត។

ក្រុមជ័យលាភីដឹកនាំនិងផ្តល់យោបល់ដោយសាស្ត្រាចារ្យ ឆ័យ ការណូ ហើយមានសមាជិកចំនួន ៥រូប រួមមាន ឈួន ច័ន្ទមល្លិកា, ប៉ិច ដួងច័ន្ទសុវណ្ណកែវតា, ស្រេង ច័ន្ទសុផារ័ត្ន, អ៉ឹង វិសុទ្ធធន និងអ៉ឹម តាណមុនី។

ចង់សាកល្បងសមត្ថភាពលើគម្រោងជាក់ស្តែង

កញ្ញា ឈួន ច័ន្ទមល្លិកា ជានិស្សិតជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) និងជាតំណាងក្រុមជ័យលាភីលេខ១ ប្រាប់ AMS ថា មូលហេតុដែលក្រុមរបស់ខ្លួនសម្រេចចិត្តចូលរួមក្នុងការប្រកួតនេះ ព្រោះចង់សាកល្បងសមត្ថភាព និងយកចំណេះដឹងដែលបានសិក្សាក្នុងសាកលវិទ្យាល័យមកអនុវត្តលើគម្រោងជាក់ស្តែង។ ជាពិសេស គម្រោងនេះ មានទំនាក់ទំនងរវាងស្ថាបត្យកម្ម បច្ចេកវិទ្យា និងបរិស្ថាន ដែលជាឱកាសល្អក្នុងការស្វែងយល់ពីរបៀបដែលការរចនាស្ថាបត្យកម្ម អាចឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍនាពេលអនាគត។

យើងក៏ចង់បង្ហាញពីគំនិតច្នៃប្រឌិត និងសមត្ថភាពរបស់និស្សិតស្ថាបត្យកម្មខ្មែរផងដែរ

កញ្ញា ឈួន ច័ន្ទមល្លិកា និស្សិតជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងជាតំណាងក្រុមជ័យលាភីលេខ១

ការស្រាវជ្រាវ និងការលំបាក

តំណាងក្រុមជ័យលាភីលេខ១ រូបនេះ បញ្ជាក់ថា សម្រាប់រយៈពេលនៃការសិក្សា និងរៀបចំគម្រោងនេះ មានរយៈពេលប្រហែល ៣ខែ ដោយមានការស្រាវជ្រាវ ពិភាក្សា បង្កើតគំនិតរចនា និងកែសម្រួលការងារជាបន្តបន្ទាប់។

ចំពោះការលំបាក គឺការស្វែងរកតុល្យភាពរវាងមុខងារនៃអគារមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា AI និងគំនិតស្ថាបត្យកម្មដែលមានភាពច្នៃប្រឌិត ស្របតាមបរិបទបរិស្ថាន និងអត្តសញ្ញាណខ្មែរ។ ក្រៅពីនេះ ការបែងចែកការងារ សម្របសម្រួលគំនិតរបស់សមាជិក និងការគ្រប់គ្រងពេលវេលា ដើម្បីបញ្ចប់គម្រោងឱ្យទាន់កាលកំណត់ ក៏ជាបញ្ហាប្រឈមសំខាន់ៗផងដែរ។ ប៉ុន្តែតាមរយៈការពិភាក្សា ការជួយគ្នាទៅវិញទៅមក និងការណែនាំពីសាស្ត្រាចារ្យ និងអ្នកណែនាំ ក្រុមរបស់ខ្លួនអាចបន្តកែលម្អការងាររហូតដល់ចប់។

ចំណុចពិសេសដែលគណៈកម្មការកត់សម្គាល់

កញ្ញា ឈួន ច័ន្ទមល្លិកា បន្ថែមថា សម្រាប់លក្ខណៈពិសេសមួយចំនួន ដែលគណៈកម្មការកត់សម្គាល់ និងបានសម្រេចចិត្តដាក់ពិន្ទុឱ្យក្រុមរបស់ខ្លួនជាប់លេខជ័យលាភីលេខ១ រួមមាន ៖ទី១. ការរចនាគម្រោងគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមតម្រូវការ និងសំណើ ដែលកម្មវិធីប្រកួតដាក់ជាវិញ្ញាសាមក។ គម្រោងនេះ បានរចនាឡើងដោយគិតសំខាន់ទៅលើការប្រើប្រាស់ មុខងារ និងអត្តសញ្ញាណ ដែលក្រុមព្យាយាមរចនាអគារឱ្យក្លាយជាអគារមួយដែលអាចបម្រើទៅដល់តម្រូវការបច្ចុប្បន្ន និងថ្ងៃអនាគត។ ក្រុមប្រកាន់គោលជំហរថា ស្ថាបត្យកម្មមួយដែលល្អ គឺជាស្ថាបត្យកម្មដែលមិនមែនមានតែរូបរាងប្រណិតខាងក្រៅនេះទេ ប៉ុន្តែត្រូវប្រាកដថាស្ថាបត្យកម្មមួយនោះ គឺមានទាំងសោភ័ណភាព គុណប្រយោជន៍ និងអាចបម្រើដល់តម្រូវការអ្នកប្រើប្រាស់បានយ៉ាងល្អ។

ទី២. គម្រោងអគារដែលរចនាឡើង គឺផ្តល់តម្លៃសំខាន់ដល់ធម្មជាតិ និងអគារដែលមានស្រាប់នៅក្នុងទីតាំងសិក្សា ធ្វើយ៉ាងណាឱ្យអគារថ្មីមួយនេះ មានភាពសុខដុម និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបរិស្ថានជុំវិញ។ ទី៣. គំនិតនៃការរចនារបស់ក្រុម គឺបានបំផុសគំនិតឡើងមួយផ្នែកធំដោយស្ថាបត្យកម្មខ្មែរ។ ក្នុងគម្រោងនេះ អគារមួយដែលមានភាពជាខ្មែរមិនមែនសិក្សាត្រឹមតែរូបរាងខាងក្រៅ និងគ្រឿងលម្អស្ថាបត្យកម្មតែប៉ុណ្ណោះទេ ប៉ុន្តែសិក្សាស្រាវជ្រាវពីគំនិតគោលនៃបច្ចេកទេស ដែលមានប្រើប្រាស់នៅក្នុងស្ថាបត្យកម្មខ្មែរដូចជា ការលើកសំណង់ខ្ពស់ផុតពីដី ការបើកលំហទីធ្លាកណ្តាល និងការប្រើប្រាស់វ៉េរ៉ង់ដាជាដើម។

ក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ជាប់ជ័យលាភីលេខ១

មេរៀនដែលទទួលបានពីការប្រកួត

កញ្ញា ឈួន ច័ន្ទមល្លិកា ក៏បានបញ្ជាក់ទៀតថា តាមរយៈគម្រោងនេះ មេរៀនសំខាន់បំផុតដែលក្រុមរបស់ខ្លួនទទួលបាន គឺការធ្វើការជាក្រុម ការស្តាប់ និងទទួលយកមតិយោបល់ពីអ្នកដទៃ ព្រមទាំងការដោះស្រាយបញ្ហានៅពេលជួបឧបសគ្គ។ ស្របគ្នានេះ សមាជិកក្រុមបានយល់កាន់តែច្បាស់ថា ការរចនាស្ថាបត្យកម្មមិនមែនផ្អែកតែលើសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរដល់មុខងារ បរិបទបរិស្ថាន តម្រូវការរបស់អ្នកប្រើប្រាស់ និងបច្ចេកវិទ្យាផងដែរ។ បទពិសោធន៍នេះ បានបង្រៀនឱ្យ​ក្រុមនាងចេះគ្រប់គ្រងពេលវេលា ទទួលខុសត្រូវលើតួនាទីរៀងៗខ្លួន និងបន្តអភិវឌ្ឍគំនិតរចនាឱ្យកាន់តែប្រសើរ។ សម្រាប់ក្រុមរបស់ ច័ន្ទមល្លិកា ជ័យលាភីលេខ១ មិនមែនជាចំណុចបញ្ចប់ទេ ប៉ុន្តែជាកម្លាំងចិត្តឱ្យបន្តរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត។

សម្រាប់គម្រោងជ័យលាភីលេខ១ នេះ នឹងត្រូវដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ «FrancoTech» នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។ កញ្ញា ឈួន ច័ន្ទមល្លិកា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពចំពោះលទ្ធផលដែលក្រុមទទួលបាន ព្រោះវាជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងការសហការរបស់សមាជិកក្រុមទាំងអស់។ នេះគឺជាឱកាសដ៏មានតម្លៃមួយក្នុងការចែករំលែកគំនិត និងស្នាដៃរបស់និស្សិតខ្មែរជាមួយសាធារណជន។ កញ្ញា ឈួន ច័ន្ទមល្លិកា សង្ឃឹមថា ការតាំងបង្ហាញនេះ នឹងអាចជំរុញឱ្យមនុស្សកាន់តែចាប់អារម្មណ៍លើស្ថាបត្យកម្មដែលភ្ជាប់ជាមួយបច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។