សម្រាប់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង ដើម្បីទទួលបានអាហារូបករណ៍តាមកម្មវិធី Competency Based ក្នុងនោះថ្នាក់បរិញ្ញាបត្រចំនួន ៥៧០កន្លែង និងបរិញ្ញាបត្ររងចំនួន ១៩៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
បណ្តាគ្រឹះស្ថានសិក្សាដែលផ្ដល់អាហារូបករណ៍
សិស្ស-និស្សិតអាចជ្រើសរើសចូលរៀននៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថានជំនាញទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត៖
- វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (រាជធានីភ្នំពេញ) ចំនួន ៣០ កន្លែង
- វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (ខេត្តកំពង់ធំ) ចំនួន ៣០០ កន្លែង
- សាកលវិទ្យាល័យជាតិមានជ័យ (ខេត្តបន្ទាយមានជ័យ) ចំនួន ១០០ កន្លែង
- វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ (ខេត្តកំពង់ស្ពឺ) ចំនួន ១០០ កន្លែង
- សាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ (ខេត្តត្បូងឃ្មុំ) ចំនួន ៥០ កន្លែង
- សាកលវិទ្យាល័យស្វាយរៀង (ខេត្តស្វាយរៀង) ចំនួន ៣០ កន្លែង
- សាកលវិទ្យាល័យជាតិបាត់ដំបង (ខេត្តបាត់ដំបង) ចំនួន ១៥ កន្លែង
- សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ (ខេត្តព្រៃវែង) ចំនួន ៥០ កន្លែង
- សាកលវិទ្យាល័យភូមិន្ទកសិកម្ម (រាជធានីភ្នំពេញ) ចំនួន ៧០ កន្លែង (អាហារូបករណ៍ ៥០% សម្រាប់រយៈពេល ៤ឆ្នាំ)
- វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា – តិចណូ (រាជធានីភ្នំពេញ) ចំនួន ១ ០៥០ កន្លែង
- វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម – ITI (រាជធានីភ្នំពេញ) ចំនួន ១០០ កន្លែង
- វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ – NPIA (ខេត្តសៀមរាប) ចំនួន ៤៥ កន្លែង
- វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (ខេត្តតាកែវ) ចំនួន ៣០ កន្លែង
- វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (ខេត្តសៀមរាប) ចំនួន ៧០ កន្លែង
- វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (ខេត្តបាត់ដំបង) ចំនួន ៥០ កន្លែង
- វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (ខេត្តស្វាយរៀង) ចំនួន ១០ កន្លែង
- វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត (ខេត្តកំពត) ចំនួន ៣០ កន្លែង
- វិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ – PPI (រាជធានីភ្នំពេញ) ចំនួន ២០ កន្លែង
- វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម (ខេត្តកំពង់ចាម) ចំនួន ៨០ កន្លែង
- វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង – BIT (ខេត្តបាត់ដំបង) ចំនួន ១០០ កន្លែង
- វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស – NTTI (រាជធានីភ្នំពេញ) ចំនួន ១០០ កន្លែង
- វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា – NPIC (រាជធានីភ្នំពេញ) ចំនួន ១០ កន្លែង
- វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ – NIEI (រាជធានីភ្នំពេញ) ចំនួន ៦០ កន្លែង

លក្ខខណ្ឌ និងការជ្រើសរើស
ជាសិស្សផ្នែកអប់រំបច្ចេកទេសដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ដោយមិនកំណត់ឆ្នាំប្រឡងជាប់ឡើយ។
បេក្ខជនម្នាក់ៗមានសិទ្ធិស្នើសុំចុះឈ្មោះបាន ០១ ជំនាញ និងអាចជ្រើសរើសគ្រឹះស្ថានសិក្សាបាន តែមួយគត់។
ការវាយតម្លៃជ្រើសរើសត្រូវបានកំណត់ដោយឡែកតាមគ្រឹះស្ថាននីមួយៗ ដោយផ្អែកលើនិទ្ទេសរួម និទ្ទេសតាមមុខវិជ្ជា និងនិទ្ទេសមុខជំនាញដែលពាក់ព័ន្ធ។
សំណុំឯកសារតម្រូវ
បេក្ខជនត្រូវរៀបចំសំណុំឯកសារដាក់ពាក្យរួមមាន៖
-ប្រវត្តិរូបសង្ខេប (០១ ច្បាប់)
-កិច្ចសន្យា (០១ ច្បាប់)
-ពាក្យសុំអាហារូបករណ៍ (០១ ច្បាប់)
-បង្កាន់ដៃទទួលពាក្យមានបិទរូបថតថ្មី ទំហំ 4cm x 6cm (០១ ច្បាប់)
-សាលាកបត្រឯកត្តជន សម្រាប់បេក្ខជនដែលធ្វើការប្រឡង (០១ ច្បាប់)
-លិខិតបញ្ជាក់ពីអាជ្ញាធរ (០១ ច្បាប់) ចំពោះសិស្សក្រីក្រ
ទីកន្លែងទទួលពាក្យ និងការប្រកាសលទ្ធផល
បេក្ខជនត្រូវដាក់ពាក្យស្នើសុំនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា ឬគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសដែលខ្លួនបានជ្រើសរើស។ កាលបរិច្ឆេទឈប់ទទួលពាក្យនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
បញ្ជីឈ្មោះបេក្ខជនជាប់ជម្រើសនឹងត្រូវបិទផ្សាយនៅតាមគ្រឹះស្ថានដែលសាមីខ្លួនបានជ្រើសរើស មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសសាមីរបស់បេក្ខជន។
ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងជាមួយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឬគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលបេក្ខជនបានដាក់ពាក្យសុំអាហារូបករណ៍ ឬមកនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៅរាល់ម៉ោងធ្វើការ ឬតាមរយៈទូរស័ព្ទ ០៩២ ៥៤៤ ៥៥៤៕














































































