Description
កិច្ចសន្ទនាកម្មវិធីអនាគត អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា បាននិយាយថា ជំនាញអប់រំកុមារតូចសំខាន់ខ្លាំងណាស់សម្រាប់ម្តាយឪពុកគ្រប់រូប ដោយសារកុមារពូកែ កុមារឆ្លាតវៃ កុមារមានគំនិតច្នៃប្រតិដ្ឋខ្ពស់ ត្រូវផ្តើមចេញពីសកម្មភាពអប់រំល្អរបស់ម្តាយឪពុក ។ ម្តាយឪពុកគ្រប់រូបចិញ្ចឹមបីបាច់កូនបានល្អនៅថ្ងៃនេះ ជាការចូលរួមបណ្តុះធនធានមនុស្សសំខាន់សម្រាប់គ្រួសារ និងសង្គមជាតិនៅថ្ងៃអនាគត ។

អំពី អនាគត
ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និងសិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័នរអ៊ូថាគ្មានកម្លាំងពលកម្មគ្រប់គ្រាន់ ខណៈសិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែសិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើបកម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញនានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។
