យុវតី រិទ្ធ សុវណ្ណដាលីន

11:12 នាទី |  Added: 29.03.2023 |  0 views

Description

កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី៥ -​ យុវតី រិទ្ធ សុវណ្ណដាលីន និស្សិតសកលវិទ្យាល័យ ខេមតិចការសរសេរកូដ ជាចំណង់ចំណូលចិត្តខ្លាំងរបស់សុវណ្ណដាលីន ជាស្ត្រីម្នាក់ក្នុងចំណោមស្រ្តីភាគតិច ដែលមានចំណង់ចំណូលចិត្តផ្នែកសរសេរកូដ មកដល់ពេលនេះ ដាលីន បានបង្កើតសហគមន៍មួយជួយដល់ស្ត្រីវ័យក្មេង ដែលមានចំណង់ផ្នែកសរសេរកូដ តែខ្វះការលើកទឹកចិត្ត ខ្វះទំនាក់ទំនង ព្រោះជំនាញនេះ ហាក់ដូចជាលំអៀងទៅខាងបុរស។ តើសុវណ្ណដាលីន កំពុងតែក្លាយជាតំណាងស្ត្រីម្នាក់ នៅក្នុងវិស័យព័ត៌មានវិទ្យា? ឬក៏អាចក្លាយជាបុគ្គលសំខាន់ម្នាក់ ដែលនឹងដឹកនាំផ្តល់កម្លាំងចិត្តដល់ស្ត្រីវ័យក្មេង? [rev_slider alias="mini-website1" slidertitle="Olatte Ads"][/rev_slider]

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។