យុវជនកម្ពុជា ២ក្រុម ជាប់ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្មវិធីភាពជាអ្នកដឹកនាំយុវជនអាស៊ាន-ចិន-ឥណ្ឌា នៅសិង្ហបុរី

ភ្នំពេញ — យុវជនវ័យក្មេងកម្ពុជាចំនួន ២ក្រុម បានជាប់ជាតំណាងប្រទេសទៅបង្ហាញគម្រោងដោះស្រាយបញ្ហាសកលប្រកបដោយនិរន្តរភាព នៅលើឆាកអន្តរជាតិ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី កិច្ចប្រជុំភាពជាអ្នកដឹកនាំយុវជនអាស៊ាន-ចិន-ឥណ្ឌា (ACIYLS) ឆ្នាំ២០២៥ ដែល​នឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី នាថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។

យុវជនទាំងពីរក្រុមនេះ មានសមាជិកសរុប ១០នាក់ ដែលពួកគេនឹងប្រកួតប្រជែងជាមួយបេក្ខជនមកពីបណ្ដាប្រទេសក្នុងតំបន់ ក្រោមប្រធានបទស្នូលគឺ ការកសាងទីក្រុងប្រកបដោយនិរន្តរភាព និងការចាត់វិធានការដោះស្រាយបញ្ហាអាកាសធាតុ ដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ទី១១ (SDG11) និងទី១៣ (SDG13)។

កញ្ញា សុខជា ជីហ័រ អ្នកស្ម័គ្រចិត្តរៀបចំកម្មវិធី ACIYLS ២០២៥ បាន​ឱ្យដឹងថា សម្រាប់ប្រធានបទឆ្នាំនេះ កម្មវិធីផ្ដល់ឱ្យជា SDG11 និង SDG13 ដែល SDG11 ទាក់ទងនឹងការធ្វើឱ្យទីក្រុងមាននិរន្តរភាព និងធ្វើឱ្យសហគមន៍មានភាពថ្កុំថ្កើង ចំណែក SDG13 គឺជាការធ្វើសកម្មភាព ដើម្បីកុំឱ្យបរិស្ថានរស់នៅក្ដៅពេក កាត់បន្ថយកាកសំណល់ ក៏ដូចជាយកកាកសំណល់កែច្នៃឡើងវិញ។ ក្នុងនោះបេក្ខជនត្រូវជ្រើសរើសមួយ មកអភិវឌ្ឍជាគំនិតដោះស្រាយទៅលើបញ្ហាជាក់ស្ដែង។ លើសពីនេះ តម្រូវឱ្យបេក្ខជនស្រាវជ្រាវឱ្យបានច្រើន ពិភាក្សាជាមួយសិស្សច្បង សម្ភាសន៍អ្នកជំនាញដែលពាក់ព័ន្ធ ធ្វើបទបង្ហាញគំនិត ជាពិសេសការប្ដេជ្ញាចិត្តធ្វើការងារជាក្រុមជាកត្តាសំខាន់។

គម្រោងច្នៃប្រឌិតរបស់ក្រុមយុវជនកម្ពុជា

បើតាមកញ្ញា សុខជា ជីហ័រ ក្រុមជ័យលាភីទាំង២ក្រុមរបស់កម្ពុជា ពួកគេបានបង្ហាញនូវគំនិតច្នៃប្រឌិតខ្ពស់ក្នុងការកែច្នៃកាកសំណល់ទៅជាផលិតផលដែលមានតម្លៃ និងរួមចំណែកដល់បរិស្ថាន។

ក្នុងនោះ ក្រុម Nova ពួកគេសិក្សាលើគម្រោង AROMA ដែលបានណែនាំផលិតផលបន្សុទ្ធខ្យល់ប្រកបដោយនិរន្តរភាព ផលិតចេញពីកាកអំពៅបោះចោល។ អំពៅ ជាផលិតផលកសិកម្មដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ហើយជំនួសឱ្យការទុកកាកអំពៅចោលឱ្យរលួយ ដែលអាចបង្កឱ្យមានបញ្ហាប៉ះពាល់ដល់សុខភាព និងបរិស្ថាន ក្រុមជ័យលាភីមួយនេះមានគំនិតចង់កែច្នៃកាកសំណល់ទាំងនេះឱ្យទៅជាផលិតផលបន្សុទ្ធខ្យល់ប្រកបដោយនិរន្តរភាព (Sustainable Air Freshener) ដែលមានសមត្ថភាពធ្វើឱ្យបន្ទប់មានក្លិនល្អ និងអាចបណ្តេញមូសតាមបែបធម្មជាតិថែមទៀតផង។

ដូច្នេះ AROMA ចូលរួមកាត់បន្ថយកាកសំណល់ក្នុងទីក្រុង កាត់បន្ថយការបំភាយកាបូនបង្កពីការដុតកាកសំណល់អំពៅ និងគាំទ្រដល់សហគមន៍ដែលស្អាតជាងមុន ខណៈពេលដែលផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសបន្សុទ្ធខ្យល់ដែលគ្មានផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។

ដោយឡែកក្រុមជ័យលាភីមួយទៀត គឺក្រុម Greenify បានដឹកនាំគម្រោង CaféCoal ដែលធ្វើការបម្លែងកាកសំណល់កាហ្វេទៅជាធ្យូងអនាម័យបរិស្ថាន ផ្តល់នូវជម្រើសប្រកបដោយនិរន្តរភាពចំពោះប្រភពចំហេះ។ ក្នុងការបំផុសគំនិតនេះឡើង ក្រុម Greenify មានចក្ខុវិស័យក្នុងការដោះស្រាយ និងសម្រាលបន្ទុកបញ្ហាប្រឈមធំៗចំនួនបីរួមមាន ការកាត់បន្ថយសំណល់កាកកាហ្វេនៅកន្លែងចាក់សំរាមព្រោះសំណល់ទាំងនោះបញ្ចេញសារធាតុមេតានដែលធ្វើឱ្យ​ប៉ះពាល់ដល់បរិស្ថាន, ការចូលរួមជាចំណែកក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដែលបណ្តាលមកពីការផលិតធ្យូង និងការកែលម្អសុខភាពសាធារណៈដោយការផ្តល់នូវប្រភពថាមពលស្អាត គ្មានផ្សែង។ ក្រៅពីនេះ CaféCoal មានតម្លៃសមរម្យ មានប្រសិទ្ធភាព និងអាចប្រើប្រាស់បានសម្រាប់គ្រួសារ អាជីវករលក់អាហារ និងភោជនីយដ្ឋាន ហើយទន្ទឹមនឹងនោះក៏បង្កើតការងារក្នុងស្រុក និងគាំទ្រដល់គោលដៅសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

កត្តាធ្វើ​ឱ្យ​ក្រុម​កម្ពុជា​មានឱកាស​ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ACIYLS

អ្នករៀបចំកម្មវិធី ACIYLS ឆ្នាំ២០២៥ កញ្ញា សុខជា ជីហ័រ បញ្ជាក់ថា កត្តាដែលជំរុញឱ្យក្រុមកម្ពុជា ២ក្រុមជាប់ក្នុងការប្រកួតបន្តទៅវគ្គផ្ដាចព្រ័ត្រ គឺមាន៣ចំណុចសំខាន់ៗ រួមមាន ទី១.ការបង្ហាញគំនិតក្នុងការដោះស្រាយបញ្ហាដែលអាចធ្វើទៅរួច, ទី២.គម្រោងដែលអាចផ្ដល់ផលជះវិជ្ជមានទៅដល់សហគមន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និង ទី៣.ការធ្វើបទបង្ហាញច្បាស់លាស់អំពីគម្រោងទៅកាន់គណៈកម្មការ។

យ៉ាងណា តាមរយៈកម្មវិធីប្រកួតនេះ កញ្ញា សុខជា ជីហ័រ មើលឃើញថា យុវជនកម្ពុជាពិតជារៀនសូត្របានច្រើន តាមរយៈការចូលរួមកម្មវិធីនេះ រួមមាន ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនមុនចូលរួមកម្មវិធី និងក្រោយចូលរួមកម្មវិធី, ទន្ទឹមគ្នានេះ ក៏​រៀនច្រើនពីភាពជាអ្នកដឹកនាំ ការបញ្ចេញគំនិត ក្លាហានក្នុងការនិយាយ និងដោះស្រាយបញ្ហាបានលឿនជាងមុន។ ពួកគេ​ក៏​រៀនចេះពីការធ្វើបទបង្ហាញបានល្អពីមុខមនុស្សរាប់រយនាក់ ដែលអាចយកមកប្រើប្រាស់ក្នុងសាលា និងក្នុងការងារ។ ជាពិសេស គុណតម្លៃនៃការផ្លាស់ប្ដូរវប្បធម៌គ្នារវាងប្រទេសនីមួយៗ ហើយយុវជនមានគំនិតច្នៃប្រតិដ្ឋថ្មីៗក្នុងការដោះស្រាយបញ្ហាដែល​កំពុងជួបប្រទះក្នុងតំបន់ និងអាចរៀនសូត្រពីគ្នាបាន។

សូមជំរាបថា កម្មវិធីភាពជាអ្នកដឹកនាំយុវជនអាស៊ានចិន-ឥណ្ឌា – ACIYLS ASEAN-China-India Youth Leadership Summit (ACIYLS) ត្រូវ​បាន​បង្កើតឡើងកាលពីឆ្នាំ២០២៣ ដើម្បីបណ្ដុះបណ្ដាល និងលើកកម្ពស់តួនាទីរបស់យុវជនក្នុងតំបន់អាស៊ី ឱ្យក្លាយជាអ្នកដឹកនាំដែលពោរពេញដោយគំនិតច្នៃប្រឌិត និងស្មារតីសហគ្រិនភាពក្នុងការដោះស្រាយបញ្ហាសកល។ ជារៀងរាល់ឆ្នាំ​កម្មវិធីនេះ​តែងតែជ្រើសរើស​យុវជន​ពីប្រទេស​ក្នុងតំបន់​ដែលមាន​អាយុ​ចាប់ពី១៨ ដល់២៥ឆ្នាំ ដើម្បីចូលរួមបញ្ចេញគំនិតរបស់ពួកគេ​ក្នុង​ការ​ដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ប្រកបដោយនិរន្តរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...