ក្រសួងអប់រំ រកឃើញបេក្ខជន៤ក្រុម បន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤

ក្រោយ​ការ​ប្រកួតប្រជែង​អស់ជាច្រើនខែ ទីបំផុតទៅ គេបានរកឃើញបេក្ខជន៤ក្រុម ដែលនឹង​បន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកក្កដា​ ឆ្នាំ២០២៤ខាងមុខ ។

ក្រុមជ័យលាភីទាំង ៤ក្រុម ដែលបានឈ្នះក្នុងការ​ប្រកួតជម្រុះវគ្គទី៣ និង​ឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមាន ទី១. ក្រុមបេក្ខជនមកពី វិទ្យាល័យ ហ៊ុនសែន កំពង់ចាម សាលារៀនជំនាន់ថ្មី, ទី២. ក្រុមបេក្ខជនមកពី សាលា ប៊ែលធី អន្តរជាតិ រាជធានីភ្នំពេញ, ទី៣. ក្រុមបេក្ខជនមកពី វិទ្យាល័យ ពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងទី៤. ក្រុមបេក្ខជនមកពី សាលារៀនវ៉េស្ទឡាញន៍ រាជធានីភ្នំពេញ។

នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ខាងមុខនេះ​ ក្រុមជ័យលាភីទាំង ៤ក្រុម នឹងឡើងទៅប្រកួតលើប្រធានបទចំនួន២ផ្សេងគ្នា រួមមាន ប្រធានបទទី១៖ “សហគមន៍កសិកម្មទំនើបគឺជាយន្តការដ៏មានប្រសិទ្ធភាពបំផុតក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា”។ ក្នុងនោះ ក្រុមបេក្ខជនមកពី វិទ្យាល័យ ពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ក្រុមស្រប) ប្រកួតជាមួយ ក្រុមបេក្ខជនមកពី វិទ្យាល័យ ហ៊ុនសែន កំពង់ចាម សាលារៀនជំនាន់ថ្មី ខេត្តកំពង់ចាម (ក្រុមបដិសេធ)។

ដោយឡែកសម្រាប់ ប្រធានបទទី២៖ “ដំណើរការដោះស្រាយវិវាទដោយតុលាការជាយន្តការស្វែងរកយុត្តិធម៌តែមួយគត់ប្រកបដោយប្រសិទ្ធភាព” ក្នុងនោះ ក្រុមបេក្ខជនមកពី សាលា ប៊ែលធី អន្តរជាតិ រាជធានី (ក្រុមបដិសេធ) ប្រកួតជាមួយ ក្រុមបេក្ខជនមកពី សាលារៀនវ៉េស្ទឡាញន៍ រាជធានីភ្នំពេញ (ក្រុមស្រប)។ ម៉្យាងវិញទៀត ក៏មានបេក្ខជន៤ រូបផ្សេងទៀត ដែលគណៈកម្មការបានជ្រើសរើស នឹងឡើងប្រកួតនិយាយជាសាធារណៈ ប្រធានបទផ្ដោតសំខាន់លើ វិស័យអប់រំផងដែរ។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន មានប្រសាសន៍ថា  កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវ “វេទិកាសម្តែងមតិ” និង “សង្វៀនវោហាសព្ទ” ដើម្បីបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជា លើបំណិនសតវត្សរ៍ទី២១ ពោលគឺពង្រឹងបំណិនស្រាវជ្រាវ បំណិនត្រឹះរឹះពិចារណា នវានុវត្តន៍ ការនិយាយជាសាធារណៈ មូលដ្ឋានចំណេះដឹង ឌីជីថល ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អដែលមានទំនួលខុសត្រូវក្នុងសង្គមជាតិ។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន

ប្រធាននាយកដ្ឋានយុវជន បញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៤នេះ គឺជារដូវកាលទី៥ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ដោយឆ្នាំនេះមានវិទ្យាល័យរដ្ឋ និងឯកជន ចំនួន៣២ មកពីរាជធានី ៨ក្រុម និងខេត្តទាំង២៤ (១ខេត្ត ១ក្រុម) មានបេក្ខជនសរុប ១៦០នាក់ គ្រូដឹកនាំ ៣២នាក់ គ្រូបង្វឹក ៣២នាក់ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី “ជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤”។ នៅរដូវកាលទី៥នេះ ក្រុមការងារក៏បានកែសម្រួលខ្លឹមសារកម្មវិធីដោយបន្ថែម កម្មវិធីថ្មីមួយទៀត គឺការប្រកួតនិយាយជាសាធារណៈដែលនឹងប្រព្រឹត្តទៅចាប់ពីការប្រកួតជម្រុះវគ្គទី៣។

យុវតី សេង សុគន្ធនីសា ជាសមាជិកក្រុមប្រកួតមកពី វិទ្យាល័យពោធិ៍សាត់ ដែលជាក្រុមមួយក្នុងចំណោមក្រុមទាំង៤ ឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិយាយថា ក្រុមរបស់ខ្លួនមានទំនុកចិត្តនៅពេលឡើងប្រកួតលើប្រធានបទដែលស្របទៅតាមគំនិត និងការយល់ឃើញរបស់ក្រុមខ្លួន។ ទន្ទឹមគ្នានេះ សមាជិកក្រុមនីមួយមានការសហការគ្នាល្អ ចេះជួយគ្នាទៅវិញទៅមកដើម្បីទទួលបានលទ្ធផលល្អ។

សុគន្ធនីសា បន្តថា ក្រុមរបស់ខ្លួនមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមប្រកួតក្នុងកម្មវិធីនេះ និងកោតសរសើរដល់ក្រសួងអប់រំដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីឱ្យយុវជនកម្ពុជាអាចអភិវឌ្ឍសមត្ថភាព ពង្រឹងភាពក្លាហាន ទទួលបានចំណេះដឹងថ្មីៗជាច្រើនក្រោយពេលចូលរួមកម្មវវិធីនេះ។

ដោយឡែកយុវសិស្ស ហែម ចាន់ឡា ជាសមាជិកក្រុមប្រកួតមកពី វិទ្យាល័យពោធិ៍សាត់ ក៏បានលើកឡើងដែរថា ជាការរំពឹងទុករបស់ក្រុមខ្លួនក្នុងកម្មវិធីនេះ គឺជ័យជំនះ និងចំណេះដឹង បទពិសោធន៍ថ្មីៗដែលអាចយកទៅអភិវឌ្ឍខ្លួននាពេលអនាគត។ យុវជនរូបនេះ ក៏បានលើកទឹកចិត្តដល់យុវជន និងសិស្សានុសិស្សទាំងអស់ដែលមានបំណងចូលរួមប្រកួតក្នុងកម្មវិធីនេះ ត្រូវត្រៀមខ្លួនឱ្យបានច្រើន ស្រាវជ្រាវឯកសារឱ្យបានច្រើន ហ្វឹកហាត់ការនិយាយ មានការសហការក្រុម និងពង្រឹងទំនាក់ទំនងឱ្យបានល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។