Description
លោក គីម តារា សាលាបង្វឹក Start UP Community លោក គីម តារា បើកសាលាបង្វឹក Start UP Community ឡើងដើម្បីបង្វឹកសិស្សពីថ្នាក់ទី៥ ដល់ថ្នាក់ទី១២ គោលបំណងដែលលោកបង្កើតសាលានេះឡើង ព្រោះសង្កេតឃើញថាគ្រប់ប្រទេសនៅលើពិភពលោកទាំងអស់ អាចអភិវឌ្ឍបានទៅមុខលឿនគឺដោយសារតែសម្បូរធនធានមនុស្ស ។ កាលណាសិស្សម្នាក់ពូកែ មិនមែនត្រឹមតែជួយខ្លួនឯងទេ គឺអាចជួយទៅសង្គម ជួយគ្រួសារ ហើយអាចជួយប្រទេសជាតិ ដែលនេះជាមហិច្ឆតាមាននៅក្នុងបេះដូងសិស្សពូកែ មែនតែលោកទេអ្នកផ្សេងៗក៏ដូចគ្នាដែរ។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
