ជំនាញ​នវានុវត្តន៍​ឌីជីថល និង​សហគ្រិនភាព ជំរុញ​ការ​វិនិយោគ និង​ការ​បង្កើត​ថ្មី

ក្នុង​ទិដ្ឋភាព​សង្គម​ឌីជីថល ដែល​បរិបទ​នៃ​ការ​រស់នៅ និង​ធ្វើ​អាជីវកម្ម​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ជំនាញ​នវានុវត្តន៍​ឌីជីថល និង​សហគ្រិនភាព ត្រូវ​គេ​មើល​ឃើញ​ថា គឺ​ជា​ជំនាញ​ដែល​នឹង​មាន​កំណើន​តម្រូវ​ការ​ជា​លំដាប់ ព្រោះ​ជា​ជំនាញ​ជំរុញ​ក្នុង​ការ​បង្កើតថ្មី និង​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ក្នុង​បរិបទ​សេដ្ឋកិច្ច​ឌីជីថល។

លោក អិន បញ្ញាប្ញទ្ធិ អ្នក​សម្របសម្រួល​អភិវឌ្ឍ​អាជីវកម្ម នៃ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) បាន​ឱ្យ​ដឹង​ថា ការ​សិក្សា​ជំនាញ​នវានុវត្តន៍​ឌីជីថល និង​សហគ្រិនភាព គឺ​ជា​ការ​សិក្សា​ដែល​ផ្ដោត​លើ​ការអភិវឌ្ឍន៍​ចំណេះដឹង និង​ផ្នត់គំនិត​ទាក់ទង​នឹង​ជំនាញ​ផ្សេងៗ ដើម្បី​ជំរុញ​ការ​បង្កើតថ្មី បង្កើន​ការ​វិនិយោគ ការ​បណ្ដាក់​ទុនថ្មីៗ និង​ជំរុញ​ភាព​ជោគជ័យ​របស់​សហគ្រិន។

លោក អិន បញ្ញាប្ញទ្ធិ ជាអ្នកសម្របសម្រួលអភិវឌ្ឍអាជីវកម្ម នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។

លោក​បន្ត​ថា សម្រាប់​ទីផ្សារ​ការងារ​អ្នក​ដែល​ចេះ​ជំនាញ​នេះ​នៅ​ប្រទេស​កម្ពុជា និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ភ្លាម ពួក​គេ​អាច​ធ្វើ​ការងារ និង​ប្រកប​មុខរបរ​បាន​ច្រើន​ផ្នែក ដោយ​អ្នកខ្លះ អាច​ក្លាយ​ជា​សហគ្រិន​បច្ចេកវិទ្យា អ្នក​អភិវឌ្ឍ​ផលិតផល​បច្ចេកវិទ្យា អ្នក​គ្រប់គ្រង​បច្ចេកវិទ្យា​ក្នុង​ក្រុមហ៊ុន និង​ជា​អ្នក​គ្រប់គ្រង​នវានុវត្តន៍ ដែល​មាន​ន័យ​ថា គាត់​អាច​ជា​អ្នក​គិតគូរ​ថា ក្រុមហ៊ុន គួរ​មាន​ផែន​ការ​ការងារ​បែប​ណា​ទាក់ទង​នឹង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ក្រុមហ៊ុន។ លើស​ពីនេះ និស្សិត​ដែល​បញ្ចប់​ការសិក្សា​លើ​ជំនាញ នវានុវត្តន៍​ឌីជីថល និង​សហគ្រិនភាព ក៏​អាច​ក្លាយ​ជា​មន្ត្រី​ផ្នែក​អភិវឌ្ឍ និង​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល​ក្នុង​ក្រុមហ៊ុន ដែល​គាត់​ជា​អ្នកដឹកនាំ​ផ្នែក​បរិវត្ត​កម្ម​ឌីជីថល។

បើ​តាម​លោក បញ្ញារិទ្ធ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​នេះ អាច​ទទួល​បាន​បៀវត្សរ៍​ប្រចាំ​ខែ​យ៉ាងតិច​៤៥០​ដុល្លារ ខណៈ​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​នេះ ទទួល​បាន​ឱកាស​ការងារ​ទាំង​អស់។

សម្រាប់​អ្នក​ដែល​ចង់​រៀន​ជំនាញ​នវានុវត្តន៍​ឌីជីថល និង​សហគ្រិនភាព​ តើ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​អ្វីខ្លះ?

បើ​តាម​លោក អិន បញ្ញាប្ញទ្ធិ យុវជន​ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​កម្រិត​បាក់ឌុប និង​អ្នក​ដែល​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​នវានុវត្តន៍​ឌីជីថល និង​សហគ្រិនភាព គួរ​មាន​លក្ខណៈសម្បត្តិ​មួយ​ចំនួន ដូច​ជា ទី១ ជា​អ្នក​ចូលចិត្ត​ជំនាញ STEM មានន័យថា គាត់​ជា​មនុស្ស​ដែល​ចូលចិត្ត​រៀនសូត្រអ្វី ដែល​ថ្មី ទាក់ទង​នឹង​វិទ្យសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា និងទី២ ជា​បុគ្គល ដែល​ចូលចិត្ត​ដោះស្រាយ​បញ្ហា ព្រោះ​នៅ​ពេល​រក​ឃើញ​សមិទ្ធផល​នៃ​ការ​បង្កើតថ្មី​មួយ គឺ នវានុវត្តន៍​ដែល​គាត់​បាន​រក​ឃើញ​នោះ បង្កើត​ឡើង​សម្រាប់​ដោះស្រាយ​បញ្ហា​ក្នុង​ស្ថាប័ន និង​សង្គម។

ជាមួយ​គ្នានេះ ដើម្បី​ចូលរៀន​ជំនាញ​នវានុវត្តន៍​ឌីជីថល និង​សហគ្រិនភាព សិស្ស​និស្សិត​ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ធ្វើ​តេស្ត​ជា​មុន​សិន ដោយ​វិញ្ញាសា​មាន​ដូចជា​មុខវិជ្ជា​គណិតវិទ្យា តក្កវិទ្យា និង​ភាសា​អង់គ្លេស។ ខណៈ​ការ​សិក្សា​ជំនាញ​នេះ និស្សិត​ត្រូវ​ប្រើពេល ៣ឆ្នាំ​កន្លះ នៅ CADT, នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អិន បញ្ញាប្ញទ្ធិ។

គួរ​ជម្រាប​ជូន​ដែរ​ថា ជំនាញ​នវានុវត្តន៍ឌីជីថល និង​សហគ្រិនភាព ជា​ជំនាញ​ឌីជីថលមួយ ដែល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លើក​ទឹកចិត្ត ដល់​សិស្សានុសិស្ស​ដែល​ទើប​នឹង​បញ្ចប់​ថ្នាក់ទី១២ ចូល​រៀន​ឱ្យ​បាន​ច្រើន ដើម្បី​មាន​ជំនាញ​ស្រប​តាម​បរិបទ នៃសង្គម ៤.០ ក្នុង​គោល​ដៅ​រក​ការងារ​បាន​ល្អ និង​ចំណូល​ខ្ពស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...