យុវតី តាត មរកត

10:01នាទី |  Added: 16.08.2023 |  0 views

Description

កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី២៥ - យុវតី តាត មរកត និស្សិតជំនាញមេកានិក ជានិស្សិតជំនាញមេកានិកឆ្នាំទី៣ យុវតី តាត មរកត កំពុងសិក្សាជំនាញនេះយ៉ាងយកចិត្តទុកដាក់ ដោយសារតែយល់ឃើញថា ជំនាញនេះមានទីផ្សារខ្ពស់ និងជាជំនាញដែលស្រលាញ់ មរកត ប្រឹងជំនះឧបសគ្គ និងការលំបាកជាច្រើនដើម្បីរៀនជំនាញនេះ និងបំពេញការងាររបស់ខ្លួនឱ្យបានល្អ។

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។