Description
លោក យាន រស្មី គឺជាគទានុរក្សសិល្បៈសហសម័យ ដែលជាកូនខ្មែរដំបូងបំផុតបញ្ចប់ការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រផ្នែកសិល្ប:អាស៊ីនៅសាកលវិទ្យាល័យ SOAS University of London បញ្ចប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ផ្នែកពុទ្ធសាសនា ភាសា និង វប្បធម៌ថៃនៅសកលវិទ្យាល័យ ឆៀង ម៉ៃ ប្រទេសថៃ និងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញប្រវត្តិសិល្ប: អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យ LASALLE ប្រទេសសិង្ហបុរី។ លោក យាន រស្មី នឹងបង្ហាញពីវិធីសាស្រ្តសំខាន់ៗដើម្បីទទួលបានអាហារូបករណ៍ដើម្បីសិក្សាផ្នែកសិល្បៈនៅបរទេស។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
