Description
កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី១៣ - យុវជន ថោង សារឹទ្ធ និស្សិតផ្នែកកាត់ត និងកែពណ៌ នៃវិទ្យាស្ថាន PSEI កាំបិតគេប្រើសម្រាប់កាត់របស់ពីចេញពីគ្នា ហើយបច្ចុប្បន្នកាំបិតក៏នៅតែសំខាន់ ព្រោះគេប្រើប្រាស់នៅក្នុងឌីជីថល នោះគឺផ្នែកកាត់ត និងកែពណ៌ រូបភាព-វីដេអូ។ យុវជន ថោង សារឹទ្ធ ដែលកំពុងសិក្សាជំនាញ កាត់ត និងកែពណ៌ នៅវិទ្យស្ថាន PSEI បានលើកឡើងថា ជំនាញនេះ ជាជំនាញដែលទាមទារគំនិតច្នៃប្រឌិតខ្ពស់ ក្នុងចិញ្ច្រាំយករូបភាពល្អៗក្រោយពីការថតមកកាត់ត តភា្ជប់ និងចាក់ពណ៌ ដើម្បីបង្កើនអត្ថរស អត្ថរស និងអត្ថន័យ ដល់រូបភាព នៃខ្លឹមសារក្រោយពេលផលិត។ ជំនាញនេះ កំពុងតែមានទីផ្សាការងារខ្ពស់ចំពោះយុវជនសកល ដែលជាទីផ្សាថ្មីនៃយុវជនកម្ពុជា ស្របពេលដែលផ្នែកនេះ កំពុងតែមានតម្រូវការជាច្រើនផងដែរ។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
