Description
កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី១ - កញ្ញា លី រ៉ាសា ស្ថាបនិក Tech Ed និងជានិស្សិត សាកលវិទ្យាល័យ CAMTECHកញ្ញា លី រ៉ាសា បានផ្តើមចេញពីការធ្វើកិច្ចការងារតូចៗ ជាកិច្ចជួយដល់សិស្សវិទ្យាល័យ។ បច្ចុប្បន្ន Start Up មានឈ្មោះថា Tech Ed របស់កញ្ញា កំពុងផលិត និងដំណើរការកម្មវីធីសម្រាប់ជំនួយសិស្សវិទ្យាល័យ គឺ Mathbot ដើម្បីដោះស្រាយលំហាត់គណិតវិទ្យា។ រហូតមកដល់ពេលនេះ រ៉ាសា បានមើលឃើញថា មានការគាំទ្រពីសិស្សវិទ្យាល័យច្រើន។តើដើម្បីផលិតកម្មវិធីមួយបាន និងរៀបចំ Start up បែបបច្ចេកវិទ្យាបាន យុវតី ដែលទើបតែរៀននៅសាកលវិទ្យាល័យ Camtech រូបនេះឆ្លងកាត់អ្វីខ្លះ? [rev_slider alias="mini-website1" slidertitle="Olatte Ads"][/rev_slider]

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
