Description
គេអាចឃើញប្រទេសជាតិមួយខ្លាំងឬខ្សោយ តាមរយៈយុវវ័យ គេអាចមើលឃើញអនាគតប្រទេសខ្លាំងឬខ្សោយ គឺអាចសម្លឹងមើលសកម្មភាពយុវវជ័យនៅថ្ងៃនេះ។ ចុះប្រទេសខ្លាំង តើយុវវ័យត្រូវធ្វើអ្វីខ្វះ? ចុះហេតុអ្វីបានជាត្រូវរៀនប្រវត្តិសាស្ត្រ? ឆ្លងកាត់បទពិសោធន៍បង្រៀនច្រើនឆ្នាំ លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា នឹងមកបកស្រាយអំពីថាតើ ហេតុអ្វីបានជាយុវជនត្រូវរៀនប្រវត្តិសាស្ត្រ? តើជំនាញនេះនឹងជួយអ្វីខ្លះដល់យុវជន ? តើកម្ពុជាត្រូវមានអ្នកជំនាញប្រវត្តិសាស្ត្របែបណា?

អំពី អនាគត
ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និងសិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័នរអ៊ូថាគ្មានកម្លាំងពលកម្មគ្រប់គ្រាន់ ខណៈសិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែសិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើបកម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញនានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។
