Description
រស់នៅជាមួយសំឡេងរណាអារស្ពាន់ពេញត្រចៀករាល់ថ្ងៃជាង១៣ឆ្នាំ ធ្វើឱ្យលោក សុខ សុវណ្ណវិបុល ពេញចិត្តភាពអ៊ូអរបែបនេះ ជាងសំឡេងតន្ត្រីទៅទៀត។ ក្រៅពីសំឡេងរណារ លោកតែងតែដើរសិក្សាក្បាច់ខ្មែរនៅតាមវត្តបុរាណ និងប្រាសាទ ដើម្បីចម្លងយករចនាបទមកប្រើប្រាស់ ឬមកអារជាស្ពាន់ប្រកបដោយភាពច្នៃប្រតិដ្ឋ។ មួយជីវិតរបស់លោក សុខ សុវណ្ណវិបុល លះបង់ចំពោះកិច្ចការងារនេះ ដើម្បីចូលរួមចំណែកថែរក្សាកេរមរតកដូនតា។ តើលោកបានធ្វើការងារអ្វីខ្លះ? តើហេតុអ្វីបានជាលោកសុខចិត្តបន្តកិច្ចការងារនេះ? តើឫសកែវនៃក្តីស្រលាញ់លើការងារនេះ មានទំហំប៉ុនណាសម្រាប់លោក?

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
