Description
កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី៦ - យុវជន សេង ចិត្រា និស្សិតជំនាញសេវាកម្មអាហារនិងភេសជ្ជៈ នៃវិទ្យសា្ថន PSEIយុវជន សេង ចិត្រា កំពុងបន្តការសិក្សា និងត្រៀមបញ្ចប់ជំនាញសេវាកម្មអាហារ និងភេសជ្ជៈ នៅវិទ្យស្ថាន PSEI។ ចិត្រា ធ្លាប់ជាបុគ្គលរសាត់អណ្តែតទៅដល់ជាយដែន ដើម្បីស្វែងរកការងារ និងដើម្បីជួបជុំក្រុមគ្រួសារ ប៉ុន្តែដោយសារតែមើលឃើញថា ការងារទាំងអស់ត្រូវការជំនាញ វិជ្ជាជីវៈទើបយុវជនរូបនេះ បកត្រឡប់មករកការសិក្សាវិញ ហើយបច្ចុប្បន្ន ចិត្រា មើលឃើញកាន់តែឆ្ងាយបន្ទាប់ពីឆ្លងកាត់ការលំបាកនៃជីវិតអតិតកាល។ ចិត្រានៅតែសង្ឃឹមបន្តសិក្សា នៅក្នុងជំនាញមួយ ដែលខ្លួនស្រលាញ់ និងឈានទៅកាំបន្ទាប់ ដើម្បីក្លាយជាបុគ្គលដែលមានវិជ្ជាជីវៈក្នុងជំនាញ សេវាកម្មអាហារ និងភេសជ្ជៈ។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
