អ្នកនាង ឡាយ ស៊ីវហួង

6:35 នាទី |  Added: 27.12.2021 |  1 views

Description

អ្នកនាង ឡាយ ស៊ីវហួង បច្ចុប្បន្នជានាយិកាប្រតិបត្តិរបស់​ក្រុមហ៊ុន Food Panda នៅកម្ពុជា ។ អ្នកនាង បាន​បន្ត​ការ​សិក្សាថ្នាក់​បរិញ្ញា​បត្រជាន់​នៅ​ក្រៅ​ប្រទេសតាមរយៈអាហារូបករណ៍មួយរបស់សហភាពអ៉ឺរ៉ុប ព្រមទាំង​ទទួល​បាន​អាហា​រូប​ក​រណ៍​សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ។ បទពិសោធន៍សិក្សានៅក្រៅប្រទេសបានជំរុញឱ្យ ស៊ីវហួ​ង ក្លាយជា​យុវ​ជនឆ្នើមម្នាក់ មានក្លាហាន ចេះកសាងទំនាក់ទំនង និងហ៊ានសម្រចចិត្តប្រកបដោយទំនួលខុសត្រូវ ។ តើ​នៅពីក្រោយ​ខ្នង​នៃលទ្ធផលទាំងនេះ ស៊ីវហ័ង បានធ្វើកិច្ចការអ្វីខ្លះ ? កម្មវិធីពន្លកបៃតង​បង្ហាញ​លម្អិត​តាម​រយៈ​វីដេអូ​​ខាង​ក្រោម​​ ។

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។