Description
វិធីជ្រើសរើសគំនិតដែលល្អបំផុតនៅក្នុងក្រុម នេះជាក្រុមសិស្សចូលរួមប្រកួតតស៊ូមតិមកពីសាលាចំណេះដឹងទូទៅ មីគីវ៉េ រាជធានីភ្នំពេញ ។ ក្នុងចំណោមសមាជិកក្រុមទាំងអស់ប្រាំនាក់ មានបេក្ខជនបួននាក់បានឡើងចូលរួមប្រកួតប្រជែកតស៊ូមតិលើវេទិកា ។ យុវសិស្សក្រុមនេះពូកែសម្របសម្រួលគំនិតក្នុងក្រុមបានយ៉ាងល្អ ។ យុវតី សារុន ដាឌីណា ជាប្រធានក្រុមបាននិយាយថា៖ “ពួកយើងមានគោលការណ៍សំខាន់៣នៅក្នុងចិត្ត ទី១. សាមគ្គីភាព ទី២. ការអត់ធ្មត់ ទី៣. សម្របសម្រួលគ្នាដោយសន្តិវិធី ! ចំណុចទាំងនេះ ហើយជាដើមចមនាំឱ្យពួកគាត់អាចធ្វើដំណើរលើផ្លូវវែងឆ្ងាយជាមួយគ្នាក្នុងទិសដៅតែមួយ ។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
