ជំនាញ វិស្វកម្មអគ្គិសនី

13:45នាទី |  Added: 29.05.2024 |  3 views

Description

កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី២៦ - ជំនាញ វិស្វកម្មអគ្គិសនី “ប្រជានជនក្នុងសម័យកាលឧស្សាហកម្ម៤.០ រស់នៅដោយផ្សារភ្ជាប់បច្ចេកវិទ្យា ដែលចិញ្ចឹមការប្រើប្រាស់ដោយអគ្គិសនី មិនថាការប្រើប្រាស់ រោងចក្រ ឧស្សាហកម្ម និងការប្រកបរបរអាជីវកម្ម ដូចនេះតម្រូវការជាងបច្ចេកទេសក្នុងជំនាញវិស្វកម្មគ្គិសនីនេះគឺជាច្រើន។ លោក ឈន រិន គ្រូបណ្ដុះបណ្ដាលបច្ចេកទេសផ្នែក វិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានលើកឡើងថា សម័យកាលនេះជំនាញអគ្គិសនីសំខាន់ដែលត្រូវការអ្នកជំនាញ ដែលមានទស្សនៈវិស័យវែងឆ្ងាយ។

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។