Description
លោក ភាព សុភ័ក ជានិស្សិតម្នាក់បានជម្នះផ្នត់គំនិតនិងភាពទន់ខ្សោយរបស់ខ្លួន រហូតប្រឡងជាប់និន្ទេស A កាលពីឆ្នាំ២០១៩ និងក្លាយជាអ្នកនិយាយជាសាធារណៈយ៉ាងស្ទាត់ជំនាញ។ ឆ្លងកាត់ជីវិតជានិស្សិតសាកលវិទ្យាល័យ សុភ័ក សម្គាល់ឃើញថា និស្សិតភាគច្រើនជាក្មេងកំព្រាផ្នែកផ្នត់គំនិត ប៉ុន្តែ ត្រូវជម្នះគំនាបនេះឱ្យខាងតែបាន ។ ទន្ទឹមគ្នានេះ សុភ័ក បានបង្កើតមាតិកាដោះស្រាយបញ្ហាជីវិតជាច្រើនលើទំព័រ Facebook ដើម្បីចែករំលែកបទពិសោធរបស់ខ្លួនទៅកាន់សិស្សជំនាន់ក្រោយ។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
