តើកូនរបស់អ្នកត្រៀមខ្លួនរួចរាល់ សម្រាប់ការរស់នៅនាពេលអនាគត ឬនៅ? អ្នកជំនាញបង្ហាញ ជំនាញសំខាន់ៗ ដែលកុមារត្រូវមានក្នុងសម័យ AI  

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការធំធាត់ឡើងក្នុងសម័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ធ្វើឱ្យលទ្ធភាពក្នុងការទទួលបានព័ត៌មាន កាន់តែងាយស្រួលជាងពេលណាទាំងអស់ ខណៈបច្ចេកវិទ្យា AI អាចជាឧបករណ៍ផ្ដល់នូវអត្ថប្រយោជន៍សម្បូរបែប តែវាក៏នាំមកនូវហានិភ័យ សម្រាប់កុមារដូចគ្នាដែរ ព្រោះរាល់ព័ត៌មាន ដែលផ្ដល់ដោយ AI មិនមែនសុទ្ធតែត្រឹមត្រូវនោះទេ ហើយការពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យានេះ ធ្វើឱ្យកុមារបាត់បង់ជំនាញត្រិះរិះពិចារណា សមត្ថភាពដោះស្រាយបញ្ហា និងជំនាញក្នុងការសម្រេចចិត្ត។ ហេតុនេះ តើអាណាព្យាបាល ត្រូវបំពាក់ និងបង្រៀនកុមារ ឱ្យមានជំនាញមូលដ្ឋានអ្វីខ្លះ ដើម្បីរស់នៅក្នុងសម័យ AI ?

បើតាមលោក Saeid ជាអ្នកជំនាញផ្នែកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ និងជាអ្នកតាមដានការវិវត្តន៍នៃបច្ចេកវិទ្យា AI បានបង្ហាញគំនិតរបស់លោក នៅលើសារព័ត៌មាន Medium ថា កុមារ ត្រូវការជំនាញសំខាន់ៗ ចំនួន ៨ ដើម្បីរស់នៅក្នុងសម័យ AI ។

១. ជំនាញចង់ចេះចង់ដឹង និងការត្រិះរិះពិចារណា ៖ កុមារដែលមានផ្នត់គំនិតចង់ដឹងអ្វីថ្មីៗ និងសួរសំណួរជាប្រចាំ នោះបញ្ញាស្មារតីរបស់គេ នឹងលូតលាស់បានឆាប់រហ័ស។ ពិភពលោក នៃយុគសម័យ AI កំពុងតែជំរុញការច្នៃប្រឌិត និងគំនិតបង្កើតថ្មីឥតឈប់ឈរ។ ដូច្នេះ អាណាព្យាបាលត្រូវលើកទឹកចិត្ត ឱ្យកុមារ ចេះសួរសំណួរ សំខាន់ ២ គឺ «ហេតុអ្វី?» និង «យ៉ាងដូចម្ដេច? ឬរបៀបណា?» ព្រោះការសួរសំណួរទាំង ២នេះ នឹងបណ្តុះផ្នត់គំនិតស្វែងយល់ពីហេតុផល និងដំណោះស្រាយបញ្ហាស៊ីជម្រៅ ព្រមទាំងជាមូលដ្ឋានបណ្ដុះសមត្ថភាពត្រិះរិះពិចារណា។

២. ទទួលយកបច្ចេកវិទ្យា ប៉ុន្តែក៏ត្រូវរកទំនាក់ទំនងជាមួយមនុស្ស ៖ ខណៈសមត្ថភាពក្នុងការទទួលយក និងសម្របទៅនឹងបច្ចេកវិទ្យាមានសារៈសំខាន់សម្រាប់កុមារ ពួកគេក៏ត្រូវមានជំនាញ ក្នុងការប្រាស្រ័យទាក់ទង និងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែរ។ ការណ៍នេះមានន័យថា អាណាព្យាបាលត្រូវបណ្តុះទម្លាប់ និងវិន័យសម្រាប់កុមារ ក្នុងការរក្សាតុល្យភាព រវាងពេលវេលានៅជាមួយអេក្រង់ និងមនុស្ស។

៣. ផ្នត់គំនិតបន្តរៀនសូត្រពេញមួយជីវិត ៖ ជំនាញរៀនសូត្រពេញមួយជីវិត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នករស់នៅក្នុងសម័យ AI ព្រោះអាជីព ឬការងារ ដែលអ្នកកំពុងធ្វើនាពេលនេះ អាចនឹងលែងមានតម្រូវការទៅវិញ ក្នុងរយៈពេលដ៏ខ្លី ដោយសារការវិវត្តនៃបច្ចេកវិទ្យា។ ដូច្នេះ ទមា្លប់បន្តការសិក្សាជាប្រចាំ នឹងជួយកុមារ សម្របខ្លួនបានល្អ ទៅក្នុងការផ្លាស់ប្ដូរ នៅពេលពួកគេពេញវ័យ។

៤. យល់ដឹងអំពីទិន្នន័យ ៖ ទិន្នន័យ គឺជាភាសានៃអនាគត ហើយទិន្នន័យគឺជាសរសៃរឈាម និងចង្វាក់បេះដូងរបស់ AI ។ បើតាមលោក Saeid អក្ខរកម្មទិន្នន័យ អាចសំខាន់ សម្រាប់មនុស្ស ដូចជំនាញភាសាសព្វថ្ងៃនេះដែរ។ យ៉ាងណាក៏ដោយ កុមារមិនចាំបាច់យល់ដឹងច្បាស់ពីទិន្នន័យ ដូចអ្នកវិទ្យាសាស្ត្រទិន្នន័យនោះទេ ប៉ុន្តែត្រូវយល់អំពី តម្លៃនៃទិន្នន័យ របៀបប្រើប្រាស់ ក្រមសីលធម៌ ឥទ្ធិពល និងផលប៉ះពាល់របស់ទិន្នន័យ។

៥. ជំនាញសហការជាមួយម៉ាស៊ីន ៖ ជំនួសឱ្យការចាត់ទុក AI ជាសត្រូវ ឬដៃគូប្រកួតប្រជែង អាណាព្យាបាល ត្រូវណែនាំឱ្យកុមារយល់ថា បច្ចេកវិទ្យា AI គឺជាដៃគូសហការដ៏ពិសេស សម្រាប់ការសិក្សា និងការបំពេញការងាររបស់កុមារ។ កុមារត្រូវស្គាល់ពីចំណុចខ្លាំង និងលក្ខណៈពិសេស របស់មនុស្ស និងម៉ាស៊ីន ហើយប្រើម៉ាស៊ីន ដើម្បីសហការបង្កើនប្រសិទ្ធភាពនៃលទ្ធផលសិក្សា និងកិច្ចការផ្សេងៗ មិនមែនប្រកួតប្រជែងនោះទេ។

៦. ក្រមសីលធម៌នៃការប្រើប្រាស់ AI ៖ ខណៈពេលដែល AI មានថាមពលក្នុងការធ្វើបដិវត្តន៍ពិភពលោកទាំងមូល បច្ចេកវិទ្យានេះ ក៏មានចំណុចខ្វះដែលអ្នកប្រើប្រាស់ត្រូវយល់ដឹងដូចគ្នាដែរ ហើយផលប៉ះពាល់របស់ AI មកលើសង្គមគឺធំធេងណាស់។ ដូច្នេះ កុមារមិនគ្រាន់តែមានសមត្ថភាពប្រើប្រាស់ AI ប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយការទទួលខុសត្រូវ យល់ដឹងពីផលប៉ះពាល់នៃ AI ដោយថ្លឹងថ្លែង លើមាត្រដ្ឋានសីលធម៌ និងយុត្តិធម៌។

៧. ជំនាញទន់ ៖ ទោះជា AI អភិវឌ្ឍដល់កម្រិតណាក៏ដោយ នៅតែមានជំនាញពិសេសមួយចំនួន ដែលបច្ចេកវិទ្យានេះ មិនអាចធ្វើដូចមនុស្សបាន ដែលជំនាញទាំងនោះមានដូចជា ការយល់ចិត្តអ្នកដទៃ សេចក្ដីមេត្តា ការអាណិតអាសូរ និងភាពច្នៃប្រឌិតជាដើម។ តាមរយៈការពង្រឹងជំនាញទាំងនេះ កុមារពិតជាអាចត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលទៅធ្វើការ ក្នុងសម័យ AI ។

៨. ស្វែងយល់ពីរបៀបបង្កើត AI ៖ ការយល់ដឹងអំពី AI គឺជារឿងមួយ ប៉ុន្តែសមត្ថភាពស្រាវជ្រាវ និងបង្កើតបច្ចេកវិទ្យា AI នេះ គឺជារឿងមួយទៀត ដែលមានសារៈសំខាន់សម្រាប់អនាគតកុមារ។ ហេតុនេះ ពួកគេអាចរៀនជំនាញសរសេរកម្មវិធីជាមូលដ្ឋានមួយចំនួន​ ឬលេងហ្គេម ដែលដំណើរការដោយ បច្ចេកវិទ្យា AI ជាដើម។ ចំណេះដឹងនេះ នឹងបង្កើនអារម្មណ៍អស្ចារ្យសម្រាប់កុមារ និងពង្រឹងសមត្ថភាពគិតស៊ីជម្រៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។