លោក ជា សុជាតិ

16:05 នាទី |  Added: 07.02.2022 |  0 views

Description

លោក ជា សុជាតិ ប្រធានការិយាល័យអភិរក្សនៃនាយកដ្ឋានសារមន្ទីរជាតិភ្នំពេញ និងជាអ្នកជំនាញបដិមាសាស្ត្រ មានប្រសាសន៍ថា បុរា​ណ​វិទ្យាជាមុខវិជ្ជាសំខាន់ដែលសិក្សាពីវប្បធម៌របស់មនុស្សជាតិ និងជួយឱ្យមនុស្សស្គាល់ច្បាស់ពីអតីតកាល បច្ចុប្បន្ន និងត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់អនាគត ។ កម្ពុជាត្រូវការអ្នកជំនាញបុរាណវិទ្យាជាច្រើន ដើម្បីជាផ្នែកមួយចូលរួមថែរក្សាមរតកវប្បធម៌ជាតិដែលមានស្រាប់ និងព្រម​ទាំ​ងអភិវឌ្ឍ​សង្គម​ឱ្យ​កាន់តែប្រសើរឡើង ។ 

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។