ជំនាញថតរូប

17:10 វិនាទី |  Added: 07.02.2024 |  0 views

Description

កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី១០ - ជំនាញថតរូបលោក សុវណ្ណ ភីឡុង អនុប្រធានសមាគមរូបថតភ្នំពេញ “ អ្នកចូលចិត្ដថតរូបនៅប្រទេសកម្ពុជាមានច្រើន ប៉ុន្ដែធនធានអ្នកដែលយល់ច្បាស់ពីជំនាញនេះពិតប្រាកដមានតិចនៅឡើយ ក្នុងការកសាងស្នាដៃ និងកេរ្ដិ៍ឈ្មោះ ដើម្បី ប្រកួតប្រជែងទីផ្សារខាងក្រៅ”។ លោកបានបង្ហាញផ្លូវ ដល់អ្នកជំនាញនៅក្នុងកម្មវិធីអនាគត ដោយបញ្ជាក់ពីទម្រង់នៃការផលិតរូបភាពដែលមានអត្ថន័យ។

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។