Description
កម្មវិធីពន្លកបៃតង រដូវកាលទី៣ | ភាគទី១១ - លោក បន មិនា និស្សិតTVETជំនាញវិស្វកម្មមេកានិក មិនា បានបាត់បង់ឪពុកជាបង្គោលគ្រួសារ តាំងពីរៀនឆ្នាំទី១ ដែលធ្វើឱ្យយុវជនរូបនេះ ចង់សម្រេចចិត្តបោះបង់ការសិក្សា ដើម្បីអាចទៅធ្វើការជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារ តែយ៉ាងណាក៏ដោយ មិនាជឿជាក់ថាការតស៊ូសិក្សាជំនាញឱ្យបានច្បាស់លាស់នៅពេលនេះ នឹងផ្ដល់ផលផ្លែផ្កាឱ្យវិញនៅថ្ងៃខាងមុខជាក់ជាមិនខាន។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
