យុវជន រ៉ាឌី ភានុម៉ា

10:34នាទី |  Added: 19.07.2023 |  0 views

Description

កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី២១ - យុវជន រ៉ាឌី ភានុម៉ា សិស្សវិទ្យាល័យស៊ីសុវត្ថិ ជំនាន់ថ្មី ភានុម៉ា ទើបតែរៀននៅកម្រិតថ្នាក់វិទ្យាល័យនៅឡើយ តែមានចិត្តចង់សិក្សាផ្នែកបច្ចេកវិទ្យាយ៉ាងយកចិត្តទុកដាក់ យុវជនរូបនេះយល់ឃើញថា មនុស្សនឹងប្រើប្រាស់បច្ចេកវិទ្យាច្រើនជាងនេះរាប់រយដង ជាពិសេស គឺម៉ាស៊ីនស្វ័យប្រវត្តិជាច្រើន នឹងត្រូវបង្កើតឡើង ដើម្បីសម្រួលដល់មនុស្ស។ តើភានុម៉ា បានធ្វើអី្វខ្លះ នឹងចង់ធ្វើអ្វីដើម្បីមានសមត្ថភាពខ្លាំង បើទោះបីជាខ្លួននៅត្រឹមតែថ្នាក់វិទ្យាល័យ?

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។