បវេសនកាលឆ្នាំសិក្សាថ្មី ៖ ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវគន្លឹះសំខាន់ៗ ដើម្បីពង្រឹងគុណភាពអប់រំ

ក្នុងសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅថ្ងៃទី១ វិច្ឆិកា ២០២៦ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តចាត់ទុកវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សជាអាទិភាពខ្ពស់បំផុត។

ក្នុងនោះ​រាជរដ្ឋាភិបាល​នៅ​តែបន្ត​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យអប់រំ ដោយផ្តោត​លើ​ការ​ពង្រឹង​គុណភាព​សាលា​រៀនរដ្ឋ ចាប់ពីមត្តេយ្យ​សិក្សា ដល់មធ្យមសិក្សា តាមរយៈ ការពង្រឹង​អភិបាល​កិច្ច​សាលារៀន, ការ​អនុវត្ត​សកម្មភាពក្រៅ​ម៉ោងសិក្សាឱ្យ​ស្រប​​ទៅ​តាម​តម្រូវការ​ក្នុង​ការ​ពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទរបស់សិស្ស, ការ​យកចិត្ត​ទុកដាក់​លើ​សុខភាព​របស់សិស្ស តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភដល់កុមារ និង​ការ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅ​តាម​សាលារៀន ព្រមទាំង​ការ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​​មានការ​ចូលរួម​ពី​មាតាបិតា អាណាព្យាបាល និង​សហគមន៍ ក្នុង​ការ​អប់រំ​ស្របតាម​ពាក្យ​ស្លោក “ភាពជាដៃគូរដ្ឋ និង​សហគមន៍ ដើម្បីការអប់រំ”។

ជាមួយ​គ្នានេះ សាលារៀនគ្រប់កម្រិត​នឹង​ត្រូវ​អភិវឌ្ឍ​ស្របតាម​ស្តង់ដា​សាលារៀនគំរូ ដែលមាន​ស្តង់ដា​ចំនួន ៥ គឺ ១. លទ្ធផលសិក្សា​របស់សិស្ស, ២. ការ​បង្រៀន និង​រៀន, ៣.ការ​ចូលរួម​របស់សហគមន៍, ៤.ដំណើរការប្រតិបត្តិនិងរដ្ឋបាល​សិក្សា និង ៥.គណនេយ្យភាពសាលារៀន។

ដើម្បីធានាឱ្យដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មីនេះកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងការវិវត្តនៃសង្គម-សេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួន៖

-ក្រសួងអប់រំ ត្រូវបន្តពង្រីក​ការ​ចុះឈ្មោះ​ចូលរៀន​នៅគ្រប់កម្រិត និងរក្សា​សិស្ស​ឱ្យ​បានរៀនសូត្រ​គង់វង្សរហូត​ដល់មធ្យមសិក្សា តាមរយៈ​ការ​ពង្រីក និង​សាងសង់សាលារៀនបន្ថែម និង​កែលម្អបរិយាកាស​សិក្សា ពិសេស​នៅ​ក្នុង​តំបន់​ដែល​មិន​ទាន់​មាន​សេវាអប់រំ ការ​បង្កើតថ្នាក់រៀនបន្ថែម ការ​បំពាក់​មន្ទីរពិសោធន៍ បណ្ណាល័យ និង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

-ក្រសួងអប់រំ និង​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្ត​ជំរុញការ​អនុវត្ត “គន្លងអប់រំថ្មីនៅកម្ពុជា” ដែល​រួមមាន ការផ្តល់ការប្រឹក្សា និង​តម្រង់ទិស​សិស្ស​ចាប់ពីថ្នាក់ទី៧ និង ការអនុវត្តគន្លងវិជ្ជាជីវៈចាប់ពីថ្នាក់ទី១០ និងការបែងចែកគន្លងវិទ្យាសាស្រ្ត និងគន្លងសង្គម នៅថ្នាក់ទី១១ ក្នុងគោលដៅផ្តល់នូវ​ការ​សិក្សា​ដែល​សមស្រប និងសមត្ថភាពរបស់សិស្ស និងការត្រៀមខ្លួនសម្រាប់អនាគត។

-ក្រសួងអប់រំ ត្រូវបន្ត​ធ្វើទំនើបកម្ម​សៀវភៅសិក្សា ចាប់ពី​បឋមសិក្សា ដល់មធ្យមសិក្សា ដើម្បីពង្រឹង​ការ​យល់ដឹង​អំពីបញ្ញត្តិ ការ​អនុវត្តចំណេះដឹង ការ​ត្រិះរិះពិចារណា ការ​ដោះស្រាយបញ្ហា ហេតុផល វិទ្យាសាស្រ្ត និង​សមត្ថភាព​សកល រួមជាមួយ​នឹង​ការ​ពង្រឹង​គ្រឹះរឹងមាំឆ្ពោះទៅក្របខណ្ឌ​សមត្ថភាព​សកល។

-ក្រសួងត្រូវបន្ត​កែទម្រង់ការអប់រំគ្រូបង្រៀន និង​ពង្រឹងគុណភាពគ្រូបង្រៀន ដោយធ្វើ​ឱ្យប្រសើរឡើងនូវគុណវុឌ្ឍិ និង​គរុកោសល្យ​របស់គ្រូបង្រៀន ដោយបន្តជ្រើសរើសបេក្ខជនដែលមានសមត្ថភាពខ្ពស់សម្រាប់​វិជ្ជាជីវៈបង្រៀន។ ជាមួយ​គ្នា​គ្រូបង្រៀន​នៅកម្ពុជា ក៏​ត្រូវបំពាក់បំប៉ន​ដោយ​ជំនាញភាសាបរទេស ជំនាញបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ជំនាញឌីជីថល ជំនាញស្រាវជ្រាវ និងសមត្ថភាព​បញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រើប្រាស់ក្នុងការ​បង្រៀន និង​ការ​រៀនសូត្រ​បែបទំនើប។

-ក្រសួងត្រូវ​បន្ត​លើក​កម្ពស់​ការ​អប់រំឌីជីថល តាមរយៈការ​កែលម្អវេទិកាឌីជីថល និង​បង្កើត​មជ្ឈមណ្ឌល​អប់រំឌីជីថល ការ​ផលិតវីដេអូបង្រៀន​មុខ​វិជ្ជាគោល និង​សម្រាប់ថ្នាក់ប្រឡង ការ​បញ្ចូល​បច្ចេកវិទ្យា​ឌីជីថល​ទៅ​ក្នុង​ការ​រៀន និង​បង្រៀន ការ​បង្កើត​កម្មវិធី​អប់រំឌីជីថល ឆ្លើយតប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ ការ​អភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ បរិវត្តកម្ម​បច្ចេកវិទ្យា ការផ្លាស់ប្តូរនិម្មាបនកម្មសកល ក្នុងគោលដៅ​កសាងពលរដ្ឋឌីជីថល និង​បង្កើន​សមត្ថភាព​សិស្ស និស្សិត​លើវិស័យឌីជីថល។

-គ្រឹះស្ថានគ្រប់កម្រិត ត្រូវបន្ត​យក​ចិត្ត​ទុកដាក់​លើក​កម្ពស់​អនាម័យ សុខភាព សុវត្ថិភាព និង​បរិស្ថានសិក្សា​ប្រកប​ដោយ​ភាពស្អាត បៃតង និងមានអនាម័យល្អ តាមរយៈការពង្រឹងការ​អប់រំសុខភាព ការ​រៀបចំ​បន្ទប់សុខភាពតាមស្តង់ដា ការធានាបាននូវសុវត្ថិភាពចំណីអាហារ និង​អាហារូបត្ថម្ភ ព្រមទាំង​ការ​គ្រប់គ្រងសំរាម និង​បរិស្ថាន​សាលារៀន​ឱ្យ​បានល្អប្រសើរ។

-មាតាបិតា និងអាណាព្យាបាលគ្រប់រូប សូមយកចិត្តទុកដាក់ជំរុញ និងគាំទ្រ​កូនចៅ​ឱ្យ​ចុះ​ឈ្មោះចូលរៀនជាប្រចាំ ព្រមទាំង​ចូលរួមតាមដាន​ការ​សិក្សា អត្តចរិត សីលធម៌ សុជីវធម៌ និងឥរិយាបថរបស់កូនចៅ ទាំងក្នុងគ្រួសារ និងសហគមន៍។ ទន្ទឹមនេះ សូមបង្កើតបរិយាកាស​សិក្សា​ល្អ​នៅ​ក្នុងគ្រួសារ ជួយ​កូនចៅរៀនសូត្របន្ថែម​នៅផ្ទះ និង​លើកទឹកចិត្តឱ្យ​មានទម្លាប់អានសៀវភៅជាប្រចាំ ដោយ​ចំណាយពេលអាន និងពិភាក្សា​ជាមួយកូនចៅ ដើម្បីពង្រឹងចំណេះដឹង ជំនាញគិត និង​ទម្លាប់សិក្សា​ដោយខ្លួនឯង។ ក្នុងបរិបទឌីជីថល សូមចូលរួមណែនាំ និងតាមដាន​ការ​ប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គម​របស់កូនចៅ​ឱ្យ​បានសមស្រប មានសុវត្ថិភាព និង​ផ្តល់ប្រយោជន៍ដល់ការសិក្សា និង​ការ​អភិវឌ្ឍ។

ជាមួយគ្នានេះ សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី សម្តេចធិបតី បានសំណូមពរ​ដល់​ក្មួយៗសិស្សានុសិស្ស យុវជន និងយុវនារីទាំងអស់ បន្ត​ខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនជា​ប្រចាំ ដោយផ្តោត​លើ​ការ​អភិវឌ្ឍវិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា និង​ចរិយាសម្បទា ដើម្បី​ក្លាយជា​មូលធន​មនុស្ស​ប្រកប​ដោយសមត្ថភាព និង​ទំនួលខុសត្រូវ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...