Description
លោក ជក់ សុភា ជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរ នៅសាលាជំនាន់ថ្មី វិទ្យាល័យព្រែកលៀប។ ព្រោះតែការស្រលាញ់អាជីពជាគ្រូភាសាខ្មែរ លោកបានហែលឆ្លងសមុទ្ទពាក្យរិះគន់ជាច្រើនឆ្នាំ រហូតដល់លោកបាន ឱកាសផ្លាស់់ប្តូរកម្មសិក្សា (Exchange Study) ទៅប្រទេសជប៉ុន និងក្លាយជាគ្រូបង្រៀនម្នាក់។ មកដល់ពេលនេះលោក សុភា កាន់តែឱ្យតម្លៃទៅលើការសិក្សាភាសាខ្មែរ ហើយលោក មើលឃើញថា ការស្គាល់ខ្លួនឯង និងប្រកាន់ជំហរច្បាស់លាស់នាំមកនូវជោគជ័យ ទោះពេលនេះមើលមិនឃើញពីអនាគតក៏ដោយ។ លោកថា ធ្វើអ្វីក៏ដោយ ឱ្យតែដាក់ចិត្តធ្វើ គង់តែបានសម្រេច។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
