Description
កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី១៧ - ជំនាញ វិស្វកម្មរថយន្ដ លោក ម៉ម ចាន់ណា ជាគ្រូបង្រៀនផ្នែកវិស្វកម្មរថយន្ដនៃវិទ្យាស្ថាន ITI “កំណើននៃតម្រូវការការប្រើប្រាស់រថយន្ដបច្ចុប្បន្នមានច្រើន ហើយការថែទាំក៏ត្រូវការច្រើន ដូចនេះទាមទារឱ្យមានអ្នកបច្ចេកទេសរថយន្ដដែលមានសមត្ថភាពបច្ចេកទេស ស្ដង់ដា ដើម្បីបម្រើការឱ្យសមស្របទៅតាមតម្រូវការ ហើយទន្ទឹមនឹងនេះជំនាញវិស្វកម្មរថយន្តក៏អាចងាយស្រួលក្នុងការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនផងដែរ”

អំពី អនាគត
ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និងសិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័នរអ៊ូថាគ្មានកម្លាំងពលកម្មគ្រប់គ្រាន់ ខណៈសិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែសិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើបកម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញនានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។
