ជំនាញ អក្សរសាស្រ្ដបារាំង

13:36នាទី |  Added: 06.03.2024 |  0 views

Description

កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី១៤ - ជំនាញ អក្សរសាស្រ្ដបារាំង “អ្នកស្រី ធន់ សោភា ជានាយកគ្រប់គ្រងកម្មវិធីសិក្សាភាសាបារាំង នៃវិទ្យាស្ថាន PSE បានបញ្ជាក់ថា អ្នកចេះច្រើនភាសាអាចមានឱកាសទទួលបានចំណេះដឹងច្រើនជាង ព្រោះភាសានីមួយៗ តែងតែមានចំណេះដឹងប្លែកៗពីគ្នា ក្នុងនោះជំនាញអក្សរសាស្រ្ដបារាំងក៏នៅតែពេញនិយមសម្រាប់ទំនាក់ទំនង និងទីផ្សារដែរ ។ តើដើម្បីក្លាយជាអ្នកជំនាញប្រើប្រាស់ភាសាបារាំង តើមានគន្លិះអ្វីខ្លះក្នុងការសិក្សា និងរៀបចំខ្លួនបែបណា ដើម្បីអាចរៀនភាសាបារាំងបានចេះលឿន។ ”

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។