Description
កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី៣ - លោក យឹម អធិជេដ្ឋា និងលោក យី ពិសុទ្ធ សហស្ថាបនិក POLYMER PAYដំណោះស្រាយកើតមានឡើង នៅពេលដែលមានបញ្ហា ហើយបញ្ហានឹងមិនអាចដោះស្រាយបានទេ បើសិនជាមិនចូលរួមគិត។ សម្រាប់ក្រុមបង្កើតថ្មី (Start Up) បានចួបប្រទះបញ្ហាមួយចំនួន នៅពេលចាប់ផ្តើមអាជីវកម្ម ដូច្នេះយុវជន២រូប បានសម្រេចចិត្តបង្កើត POLYMER ឡើង ដើម្បីជាគន្លឹះដោះស្រាយបញ្ហា ទាំងការទូទាត់សាច់ប្រាក់នៅក្រៅប្រទេសសម្រាប់សហគ្រាសធុនតូច និងមធ្យម និងការកត់ត្រាអាជីវកម្ម ដែលជាការចាប់ផ្តើមរបស់ POLYMER។ តើPOLYMER បាននិងកំពុងធ្វើការទៅលើអ្វីខ្លះ តើបង្កើត Start Up បែបឌីជីថល ត្រូវយល់ដឹងពីអ្វីខ្លះ? តើត្រូវតាមផ្លូវបែបណា ដើម្បីមានពន្លឺ និងបន្តឱ្យ Start Up បែបឌីជីថលនេះ មានអាយុបន្តទៅមុខបាន? សូមរង់ចាំទស្សនា ពីក្រុមបង្កើតថ្មី POLYMER។ [rev_slider alias="mini-website1" slidertitle="Olatte Ads"][/rev_slider]

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
