លោក​ ​ហឿន ​វិស័យ ​បេក្ខភាព​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត​ជំនាញ​ផ្កាយ​រណប​នៅ​ប្រទេស​ចិន​ ប្តេជ្ញាត្រឡប់​មក​អភិវឌ្ឍ​ជាតិ​វិញ​

​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​អភិវឌ្ឍ​សមត្ថភាព​ក្នុង​វិស័យ​បច្ចេកវិទ្យា​ផ្កាយ​រណប ​និង​លំហ​អាកាស ​លោក​ ​ហឿន ​វិស័យ​ ​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​សន្តិសុខ​សាយប័រ​ពី​សាកលវិទ្យាល័យ​ American ​University of Phnom Penh ​(​AUPP) ​បាន​ក្លាយជា​បេក្ខភាព​ជោគជ័យ​មួយ​រូប​ដែល​ទទួល​បាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ ​ដើម្បី​បន្ត​ការ​សិក្សា​លើ​ឯកទេស ​Electronic ​Information ​ផ្តោត​លើ​វិស្វកម្ម​ព័ត៌មាន​អវកាស​ ​(​Aerospace ​Information ​Engineering​)​ ​និង​បច្ចេកវិទ្យា​ផ្កាយ​រណប ​នៅ​សាកលវិទ្យាល័យ​ Sun ​Yat​-​sen ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ការ​ឈាន​ទៅ​ចាប់​យក​ការ​សិក្សា​កម្រិត​ខ្ពស់​រយៈពេល​ ២​ឆ្នាំ​កន្លះ​នេះ​ ​មិន​ត្រឹមតែ​ជា​ការ​បំពេញ​ក្តី​ស្រមៃ​ពី​កុមារភាព​របស់​យុវជន​ឆ្នើម​រូប​នេះ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​នាំមក​នូវ​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​វិល​ត្រឡប់​មក​ចូលរួម​ចំណែក​ពង្រឹង​ស្វ័យ​បច្ចេកវិទ្យា​ផ្កាយ​រណប​របស់​កម្ពុជា​ ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​ពង្រឹង​សន្តិសុខ​ជាតិ​ទៅ​ថ្ងៃ​អនាគត។​

​ចំពោះ​ការ​ប្រឡង​យក​អាហារូបករណ៍​ជំនាញ​ផ្កាយ​រណប ​និង​លំហអាកាស​នេះ​ ​លោក​ ​ហឿន ​វិស័យ​ ​រៀបរាប់​ថា ​លោក​ផ្ទាល់​ស្រលាញ់​ ​និង​ចូលចិត្ត​ផ្នែក​អវកាស​នេះ​តាំងពី​វ័យ​ក្មេង​មក​ម្ល៉េះ​ ​ដោយ​លោក​តែងតែ​ចំណាយ​ពេលវេលា​អាន​សៀវភៅ​ ​និង​មើល​វីដេអូ​ចំណេះដឹង​ទាក់ទង​នឹង​លំហ​អាកាស អម​ជាមួយ​សមត្ថភាព​ពូកែ​ខាង​មុខវិជ្ជា​ STEM ​ដូចជា​គណិត ​រូប ​និង​គីមីវិទ្យា ​ជាដើម។

​បន្ត​មក​សាកលវិទ្យាល័យ ​លោក​បាន​សម្រេច​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា​កំព្យូទ័រ ​ប៉ុន្តែ​លោក​ក៏​នៅតែ​ស្រលាញ់​ ​និង​ចូលចិត្ត​តាម​ដាន​ខាង​ផ្នែក​លំហ​អាកាស​ជានិច្ច​។ ​ក្រោយ​មក​ឱកាស​ក៏​មក​ដល់​ ​ដោយ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ បាន​បង្កើត​កម្មវិធី​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នើម​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​លើ​ជំនាញ​ផ្កាយ​រណប ​និង​លំហ​អាកាស ​ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួនឯង​ ព្រោះ​ជា​ក្តី​ស្រមៃ​តាំងពី​ក្មេង ​ហើយ​ក៏​ជា​វិស័យ​មួយ​ដ៏​សំខាន់​សម្រាប់​ជាតិ​ទៅ​ថ្ងៃ​អនាគត។

​ជំនាញ​លំហ​អាកាស​នេះ​ដែរ​ ​លោក​ ​ហឿន ​វិស័យ​ ​សម្លឹង​ឃើញ​ថា​ ​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ វិស័យ​លំហអាកាស​នឹង​កាន់តែ​រីកចម្រើន​ខ្លាំង ​ជាក់ស្តែង​ក្រុមហ៊ុន​ Space​X​ ​និង​ NASA ​របស់​អាមេរិក​កំពុងតែ​ផ្តោត​ខ្លាំង​ទៅលើ​វិស័យ​នេះ​ ​និង​មាន​ផែនការ​ធំ​ៗ​ជា​ច្រើន​ដូចជា​ ការ​អភិវឌ្ឍ​ ​data ​center ​នៅលើ​លំហ​អាកាស ការ​បង្កើត​ ​moon​-​based ​លើ​ភព​ព្រះ​ចន្ទ​ ​និង​ការ​ចុះ​ចត​លើ​ភព​អង្គារ ​ដែល​នេះ​សុទ្ធសឹងតែ​ជា​គោលដៅ​ធំ​ៗ​ដែល​អាច​ផ្លាស់ប្តូរ​ពិភពលោក​នៅ​ថ្ងៃ​អនាគត​។​ ម្យ៉ាងវិញទៀត​ ​បច្ចុប្បន្ន​នេះ​ ​ក៏​មាន​ការ​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាំង​រវាង​ប្រទេស​មហា​អំណាច​ធំ​ៗ​ដូចជា​ ​ប្រទេស​ចិន ​និង​សហរដ្ឋ​អាមេរិក​ទៅលើ​វិស័យ​លំហ​អាកាស​នេះ ​ដែល​ធ្វើឱ្យ​បច្ចេកវិទ្យា​អវកាស​នឹង​មាន​តម្រូវការ​ខ្លាំង​នៅ​ថ្ងៃ​អនាគត។

​ជាក់ស្តែង​ ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​បាន​ដាក់​ចេញ​នូវ​ផែនការ​និង​គោលដៅ​យ៉ាង​ច្បាស់លាស់​ក្នុង​ការ​កសាង​និង​អភិវឌ្ឍ​សមត្ថភាព​កម្ពុជា​ក្នុង​វិស័យ​ផ្កាយ​រណប ​និង​មាន​គោលបំណង​បង្ហោះ​ផ្កាយ​រណប​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ​ដូច្នេះ​គោលដៅ​ដ៏​ធំ​របស់​លោក​ ​គឺ​ការ​ចង់​ចូល​រួមចំណែក​ជួយ​ប្រទេសជាតិ​ ​និង​ចង់​ប្រើ​ឱកាស​នេះ​ដើម្បី​កសាង​ជំនាញ​ឱ្យ​បាន​រឹងមាំ​ ​ហើយ​ត្រឡប់​មក​កម្ពុជា​វិញ ​ដើម្បី​អាច​ក្លាយជា​ធនធាន​មនុស្ស​ម្នាក់​ដែល​មាន​សមត្ថភាព​អាច​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​ ​អភិវឌ្ឍ​ ​និង​កសាង​សមត្ថភាព​របស់​កម្ពុជា​ក្នុង​វិស័យ​នេះ។

​លោក​ ​វិស័យ​ យល់ឃើញ​ថា​ ការ​ដែល​ប្រទេស​កម្ពុជា​អាច​មាន​សមត្ថភាព​បង្កើត​ ​និង​បង្ហោះ​ផ្កាយ​រណប​បាន​ដោយ​ខ្លួនឯង​ វា​មិន​ត្រឹមតែ​មាន​ន័យ​ថា​ ​យើង​អាច​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ពី​បរទេស​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​មាន​ន័យ​ថា​ ​កម្ពុជា​នឹង​មាន​ស្វ័យភាព​ ​និង​សមត្ថភាព​កាន់តែ​រឹងមាំ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​ដូចជា​ ទូរ​គមនាគមន៍​ ​សេដ្ឋកិច្ច​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​កសិកម្ម​ ​បរិស្ថាន ​ឧតុនិយម​ ការ​គ្រប់គ្រង​និង​បង្ការ​គ្រោះ​មហន្តរាយ ​ជាពិសេស​នោះ​គឺ​ការ​ពង្រឹង​សន្តិសុខ​ជាតិ​ ​និង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​យើង។

​បន្ទាប់ពី​សម្រេច​ក្តី​ស្រមៃ​តាំងពី​ក្មេង ​បេក្ខភាព​អាហារូបករណ៍​រូប​នេះ​ក៏​បាន​ប្តេជ្ញាចិត្ត​ដែរ​ថា​ ​ក្រោយពេល​បញ្ចប់​ការ​សិក្សា​ ​លោក​នឹង​យក​ចំណេះដឹង​ ​ជំនាញ បទ​ពិសោធន៍ ​និង​សមត្ថភាព​ដែល​ទទួល​បាន​ពី​ប្រទេស​ចិន​ ​មក​ចូលរួម​អភិវឌ្ឍ​វិស័យ​ផ្កាយ​រណប ​និង​លំហ​អាកាស​នៅ​កម្ពុជា​។ ​ជាពិសេស​ ​លោក​ចង់​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្កាយ​រណប ប្រព័ន្ធ​ទំនាក់ទំនង​ ការ​ប្រមូល ​និង​ដំណើរការ​ទិន្នន័យ​ពី​ផ្កាយ​រណប ​និង​ប្រព័ន្ធ​ព័ត៌មាន​ពី​លំហ​អាកាស។

​ម្យ៉ាងវិញ​ទៀត​ ​លោក​ក៏​ចង់​ចូលរួម​ជាមួយ​ក្រុម​ការងារ​ ​និង​ដៃគូ​សហការ​ដែល​កំពុង​កសាង​សមត្ថភាព​របស់​កម្ពុជា​ក្នុង​វិស័យ​នេះ​ដែរ ​ដើម្បី​អភិវឌ្ឍ​ចំណេះដឹង​ ​និង​សមត្ថភាព​ក្នុង​ស្រុក​។ ​លោក​ក៏​សង្ឃឹម​ថា​ ​តាមរយៈ​ការ​ចូលរួម​របស់​លោក​ ​នឹង​អាច​ចូលរួមចំណែក​ក្នុង​ការ​កសាង​សមត្ថភាព​របស់​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ ​និង​ឈាន​ទៅរក​ការ​មាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​ ​គ្រប់គ្រង​ ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្កាយ​រណប​ដោយ​ខ្លួនឯង​នៅ​ថ្ងៃ​អនាគត​។ ​ក្នុង​រយៈពេល​វែង ​លោក​ក៏​ចង់​ចែក​រំលែក​ចំណេះដឹង​ទៅកាន់​យុវជន ​និង​និស្សិត​កម្ពុជា​ផ្សេងទៀត ​ដើម្បីឱ្យ​មាន​ធនធាន​មនុស្ស​កាន់តែ​ច្រើន​ចាប់​អារម្មណ៍​ ​និង​ត្រៀមខ្លួន​ចូលរួម​ក្នុង​វិស័យ​នេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...