ជំនាញ ល្ខោននិយាយ

15:51 វិនាទី |  Added: 09.01.2024 |  0 views

Description

កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី៦ - ជំនាញ ល្ខោននិយាយ លោក សួង សុភ័ក្រ្ដដែលជាអ្នកជំនាញផ្នែក ល្ខោននិយាយបានបញ្ជាក់ថា ល្ខោននិយាយគឺជាចំណែកមួយក្នុងការប្រមូលផ្ដុំបញ្ហាដែលកើតមានឡើងក្នុងសង្គម ដើម្បីជជែក ពិភាក្សា ប្រមូលផ្ដុំមនុស្សមកពីគ្រប់តំបន់ ដើម្បីដោះស្រាយបញ្ហារួម ដូចនេះទើបលោកប្រើប្រាស់ល្ខោនដើម្បីចែករំលែកផ្នត់គំនិតថ្មីៗដល់ប្រជាជន ដើម្បីចូលរួមកសាងសង្គមមួយដែលល្អប្រសើរ។

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។