មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ ៖ ជួយគាំទ្រផលិតផលខ្មែរធ្វើដោយដៃ ដូចជួយគាំទ្រការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា

កាលពីសប្តាហ៍កន្លងទៅនេះ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានប្រកាស​ពីការជ្រើសរើស​សិក្ខាកាម ចូលរួម​ក្នុងការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដូនតា សម្រាប់ឆ្នាំ២០២៤ ដែលគ្រោងនឹងចាប់ផ្តើម​ចាប់ពីខែកុម្ភៈ ខាងមុខ។

បើតាម​សេចក្តីប្រកាស​របស់ក្រសួង ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា នឹងធ្វើ​ឡើង​នៅទីតាំង​ចំនួន ១៣ ក្នុង៨រាជធានីខេត្ត ដោយធ្វើការ​បណ្តុះបណ្តាល​ទៅលើជំនាញដូចជា ៖ ខ្មុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, តម្បាញក្រមាត្រុំ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត្រ, គំនូរពណ៌, គំនូរបុរាណ និង​ចម្លាក់ស្មិត។

ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៤នេះ ជាគម្រោងសាកល្បង ក្រសួងនឹងធ្វើការជ្រើសរើស​សិក្ខា​ប្រមាណ ៣០០នាក់​ដើម្បីចូលរៀនជំនាញវិជ្ជាជីវៈដូនតា ដែល​មានរយៈនៃការ​បណ្តុះបណ្តាល​យ៉ាង​ហោចណាស់១ឆ្នាំ។

បើតាម​ប្រសាសន៍បញ្ជាក់របស់ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា នឹងត្រូវធ្វើ​ឡើង​នៅ​តាម​សហគមន៍ ជាមួយ​គ្រូនៅតាមសហគមន៍​ដែលមានជំនាញច្បាស់លាស់ ដោយការបង្រៀន​ត្រូវ​ធ្វើ​ឡើង​តាមលក្ខណៈវិទ្យាសាស្រ្ត មានម៉ោង មានកាលវិភាគ មានមេរៀន ដែលក្រុមការងារក្រសួងវប្បធម៌​បានជួយចងក្រង។ ចំណែកសិក្ខាកាមដែលអាចចុះឈ្មោះចូលសិក្សាបាន ជាគោលការណ៍​ត្រូវ​បានកំណត់អាយុពី១៥ឆ្នាំឡើងទៅ ហើយ​ផ្តល់អាទិភាពទៅលើ អ្នក​មក​ពី​គ្រួសារក្រីក្រ, ស្រ្តីមេម៉ាយ, កុមារកំព្រា និង​អ្នក​ដែលមានទេពកោសល្យ ហើយចង់សិក្សា។

គួរជំរាបជូនថា រាជរដ្ឋាភិបាល​កម្ពុជា​កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាស​ពីការ​អនុវត្ត​កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន​ចំនួន១,៥លាននាក់ មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ ដោយ​ក្នុងនោះយ៉ាងហោចណាស់ ២ ទៅ៤ភាគរយ សម្រាប់​ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដូនតា។

តាមប្រកាស របស់លេខាធិការដ្ឋានបណ្តុះបណ្តាល​ជំនាញវិជ្ជាជីៈដូនតា នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ សម្រាប់សិស្ស​ដែលមក​ពី​គ្រួសារក្រីក្រ មានបណ្ណសមធម៌ និង​គ្រួសារងាយរងហានិភ័យ​ដែលមានបណ្ណគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់​ឧបត្ថម្ភ​ចំនួន ២៨០ ០០០ (ម្ពៃប្រាំបីម៉ឺន) រៀល​ក្នុងមួយខែ តែត្រូវ​បំពេញ​លក្ខខណ្ឌ​សិក្សា​ឱ្យ​បាន​ត្រឹមត្រូវ។

យ៉ាងណាក៏ដោយ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ ធ្វើការ​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ខ្មែរទាំងអស់ សូម​ជួយ​គាំទ្រផលិតផលខ្មែរ ផលិតផលធ្វើដោយដៃ​នៅ​ក្នុងស្រុក ដោយ​ការ​គាំទ្រផលិតផលខ្មែរនេះ គឺ​ដូច​ជាការ​គាំទ្រ​ដល់ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈដូនតាដែរ។ «ជួយគាំទ្រផលិតផលខ្មែរ ផលិតផលដែលផលិតនៅក្នុងស្រុក ហើយ​ធ្វើដោយដៃ… ដូចគាំទ្រជំនាញហ្នឹងដែរ»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...