កញ្ញា សេង រ័ត្នសេដ្ឋាមុន្នី ចែករំលែកគន្លឹះត្រូវត្រៀមសម្រាប់ទៅរៀននៅសហរដ្ឋអាមេរិក

ការសិក្សានៅសហរដ្ឋអាមេរិកត្រូវការចំណាយច្រើន និងមានតម្លៃថ្លៃ ដូចនេះសិស្សនិស្សិតដែលមានបំណងទៅសិក្សានៅសហរដ្ឋអាមេរិកគួរដឹងពីរបៀបចំណាយឱ្យបានត្រឹមត្រូវ ។ ខាងក្រោមនេះជាការចែករំលែកបទពិសោធន៍ នៃការរស់នៅកំឡុងពេលសិក្សានៅសហរដ្ឋអាមេរិករបស់កញ្ញា សេង រ័ត្នសេដ្ឋាមុន្នី។

កញ្ញា សេង រ័ត្នសេដ្ឋាមុន្នី បានលើកឡើងថា សិស្សនិស្សិតដែលមានសាច់ញាតិ ឬបងប្អូនដែលមានផ្ទះនៅក្នុងរដ្ឋដែលអ្នកកំពុងសិក្សានោះអាចជាការប្រសើរព្រោះអាចកាត់បន្ថយការចំណាយថ្លៃស្នាក់នៅប្រចាំខែបានមួយផ្នែកធំ។ ​​និស្សិតមានជម្រើសជ្រើសរើសកន្លែងស្នាក់នៅរួមជាមួយនិស្សិតច្រើននាក់ ឬអាចជ្រើសរើសស្នាក់នៅក្នុងបន្ទប់ Apartment ដាច់។ ចំពោះកញ្ញា សេដ្ឋាមុន្នី ត្រូវការកន្លែងដាច់ដោយឡែក និងតម្រូវការឯកជនភាព និងកន្លែងសម្រាប់ផលិតវីដេអូផងទើបកញ្ញាសម្រេចចិត្តស្នាក់នៅក្នុង Apartment ដែលមានបន្ទប់គេង២ និងបន្ទប់ទឹកមួយសម្រាប់ការស្នាក់នៅបានមនុស្ស២នាក់។

កញ្ញា សេដ្ឋាមុន្នី បន្តថា សម្រាប់ការចំណាយប្រចាំខែរបស់ខ្លួនដែលត្រូវចំណាយចាំបាច់មានដូចជា ការស្នាក់នៅក្នុង Apartment ៥៥០ដុល្លារ ថ្លៃទឹកភ្លើង និងហ្គាសប្រហែល១០០ដុល្លារ ក្នុងមួយខែសម្រាប់មនុស្សម្នាក់។ ជាការល្អដែលនិសិ្សតអាចរកកន្លែងស្នាក់នៅដែលមិនចំណាយលើថ្លៃទឹកប្រចាំខែផងដែរ។

«Apartment ឬកន្លែងស្នាក់នៅមានទៅតាមតម្លៃ និងទីតាំងផ្សេងៗគ្នាហើយនិស្សិតក៏មានជម្រើសក្នុងការជ្រើសរើសកន្លែងស្នាក់នៅបានដោយខ្លួនឯងផងដែរ»

កញ្ញា សេង រ័ត្នសេដ្ឋមុន្នី

និស្សិតអាហារូបករណ៍រូបនេះបន្ថែមដែរថា ការចំណាយលើថ្លៃ Internet និង Wifi ក៏ជាកត្តាចាំបាច់ផងដែរសម្រាប់ការសិក្សាស្រាវជ្រាវ សម្រាប់ទំនាក់ទំនង និងប្រើប្រាស់ផ្សេងៗ។ កត្តាចាំបាច់បន្ទាប់ គឺថ្លៃម្ហូបអាហារ (Grocery និងញាំខាងក្រៅ) ៥០០ដុល្លារក្នុងមួយខែ ការចំណាយលើថ្លៃសាប៊ូ និងគ្រឿងសំអាង (Skin Care) ១០០ដុល្លារក្នុងមួយខែ។

កញ្ញា​ សេដ្ឋាមុន្នី បន្តថា ព្រោះតែសាលារៀន និងន្លែងដែលស្នាក់នៅមានទីតាំងឆ្ងាយពីផ្សារអាស៊ី ដូចនេះការចំណាយលើថ្លៃធ្វើដំណើរត្រូវគិតបន្ថែមលើថ្លៃឡាន ថ្លៃសាំង និង Insurance ប្រហែល៥០០ដុល្លារក្នុងមួយខែ។ «ដូចនេះសម្រាប់ខ្ញុំត្រូវចំណាយអស់ជាង ១៨០០ដុល្លារ ឬតិចជាង ឬច្រើនជាងនេះអាស្រ័យទៅការប្រែប្រួល ញាំច្រើនឬតិច»។

កញ្ញា សេង រ័ត្នសេដ្ឋាមុន្នី បញ្ជាក់ដែរថា ការចែករំលែកពីការចំណាយខាងលើមិនមែនជាការចំណាយទូទៅរបស់និស្សិតដែលសិក្សានៅសហរដ្ឋអាមេរិកទាំងអស់នោះទេ គ្រាន់តែជាការចំណាយរបស់កញ្ញាតែប៉ុណ្ណោះ។ ដោយឡែកប្រសិនបើនិស្សិតចេះបែងចែកការចំណាយផ្សេងៗបានកាន់តែល្អជាងនេះ នោះនឹងអាចមានលុយសម្រាប់សន្សំផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%