ឯកឧត្តមបណ្ឌិត រស់ សុវាចា

15:43 នាទី |  Added: 27.12.2021 |  0 views

Description

ឯកឧត្តមបណ្ឌិត រស់ សុវាចា អគ្គលេខាធិការ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា យុវជនឱ្យ​តែមាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ក្លាយ​ជាអ្នកនាំពាក្យ ហើយការងារជាអ្នកនាំពាក្យគឺជាសិល្បៈនៃការនិយាយជាសាធារណៈ ។ ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើយុវជនចង់ក្លាយជាអ្នកនាំពាក្យ ដំបូងឡើយត្រូវមានបំណងប្រាថ្នាឱ្យបាន​ច្បាស់​លាស់ ធ្វើគ្រប់កិច្ចទាំងឡាយឱ្យអស់ពីចិត្ត នោះអ្វីៗគ្រប់យ៉ាងនឹងរត់មកតាមក្រោយ បន្ទាប់ពីចេះ​ជួយខ្លួនឯងជាមុន ។

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។