គន្លឹះសំខាន់៣ដែលគួរដឹង មុនសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍

មុនសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស និស្សិតគួរដឹង​៣ចំណុចជាមុនសិន ។ នេះជាការលើកឡើងរបស់លោក Vevid អ្នកផលិតមាតិកា និងជាអតីតនិស្សិតអាហារូបករណ៍ Chevening ឆ្នាំសិក្សា២០២០-២០២១ ។

អ្នកផលិតមាតិការូបនេះបានលើកឡើងថា ៣ចំណុចដែលអ្នកចង់ស្នើពាក្យអាហារូបករណ៍នេះរួមមាន ៖

១. ត្រូវដឹងពីប្រភេទអាហារូបករណ៍ ៖ អាហារូបករណ៍មានច្រើនប្រភេទ ប៉ុន្តែយើងអាចសម្គាល់បានគឺអាហារូបករណ៍រយៈពេលខ្លី ឬហៅថាអាហារូបករណ៍ផ្លាស់ប្ដូរការសិក្សារយៈពេលខ្លី និងអាហារូបករណ៍សិក្សារយៈពេលវែងដែលមានរយៈពេលវែង មួយត្រីមាស បរិញ្ញាបត្រ៤ឆ្នាំ ឬបរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំជាដើម ។ ដូចនេះអ្នកត្រូវដឹងថាជាប្រភេទអាហារូបករណ៍អី្វ ហើយតើអ្នកកំពុងស្វែងរកអាហារូបករណ៍អ្វី និងត្រូវជាមួយ Profile របស់អ្នកដែរឬទេ ។

២.  អាហារូបករណ៍បើកផ្ដល់សម្រាប់នរណា ៖ អ្នកស្នើពាក្យអាហារូបករណ៍ត្រូវដឹងថា តើអាហារូបករណ៍បើកផ្ដល់ឱ្យសម្រាប់នរណា សម្រាប់សិស្សថ្នាក់វិទ្យាល័យ សម្រាប់សិស្សនៅមហាវិទ្យាល័យ ឬសម្រាប់សាធារណជនទូទៅ ។ លោកបានបន្ថែមថា ប្រសិនបើអ្នកមានឱកាសទៅសិក្សានៅក្រៅប្រទេសតាំងពីវ័យក្មេងកាន់តែលឿនកាន់តែល្អ ព្រោះមានឱកាសអាចធ្វើឱ្យអ្នករៀនរស់នៅកាន់តែឯករាជ្យជាងមុន អាចរៀនសូត្រពីមនុស្សជុំវិញខ្លួន និងនិស្សិតបរទេសជាច្រើនមកពីកន្លែងផ្សេងៗគ្នាព្រោះការសិក្សានៅក្រៅប្រទេសអ្នកអាចធ្វើឱ្យអ្នក​សិក្សាពីបរិបទខាងក្រៅបានកាន់តែច្រើន ។

៣. ត្រូវដឹងថាជាអាហារូបករណ៍សិក្សានៅប្រទេសណា និងផ្ដល់ការគាំទ្រពីប្រទេសណា ៖ មុនដាក់ពាក្យអាហារូបករណ៍អ្នកត្រូវដឹងថាអាហារូបករណ៍នឹងនាំអ្នកទៅសិក្សានៅប្រទេសណា ហើយត្រូវនឹងអ្វីដែលអ្នកចង់ទៅសិក្សាដែរឬទេ ។ អ្នកអាចសង្កេតមើលពីប្រព័ន្ធអប់រំនៅប្រទេសដែលអ្នកចង់ទៅសិក្សានៅប្រទេសនោះបានថា តើអ្វីដែលអ្នកចង់ទៅសិក្សានៅទីនោះ មានឥទ្ធិពល និងប្រសិទ្ធភាពអប់រំបែបណា ។

គួរបញ្ជាក់ដែរថា នេះជាការចែករំលែករបស់លោក Vevid នៅក្នុងទំព័រ Facebook ផ្លូវការរបស់លោកដែលមានឈ្មោះថា Vevid’s Day Off កាលពីពេលថ្មីៗនេះ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។