លោក តាំង ថៃស៊ីង ៖ ការដាក់ពាក្យអាហារូបករណ៍ទាមទារពេលវេលា ភាពអត់ធ្មត់ និងការតាំងចិត្ត

ដើម្បីទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ មិនថាក្នុង និងក្រៅប្រទេសនោះ​ទេ គឺទាមទារឱ្យបេក្ខជន និស្សិតមានការតាំងចិត្ត មានការអត់ធ្មត់ រង់ចាំពេលវេលា និងការស្រាវជ្រាវបន្ថែមអំពីអាហារូបករណ៍ ។ នេះជាការលើកឡើងរបស់លោក តាំង ថៃស៊ីង និស្សិតអាហារូបករណ៍ស្រាវជ្រាវពេញលេញនៃ MSIS Technologies Inc.(MSISLAB) នៅសាកលវិទ្យាល័យ Chungbuk National University (CBNU) ប្រទេសកូរ៉េខាងត្បូង ។

លោក តាំង ថៃស៊ីង ជានិស្សិតកម្ពុជាដែលកំពុងសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិត (ថ្នាក់ Integrated Master-PhD )ជំនាញ វិស្វកម្មអេឡិចត្រូនិច

និងកុំព្យូទ័រ នៅសាកលវិទ្យាល័យជាតិ Chungbuk រយៈពេល៥ឆ្នាំ ។ លោក តាំង ថៃស៊ីង លើកឡើងថា ក្នុងការដាក់ពាក្យស្នើសុំ ឬប្រឡងអាហារូបករណ៍ សិស្ស-និស្សិតត្រូវមានការតាំងចិត្ត ភាពអត់ធ្មត់ ទាមទារពេលវេលា ការស្រាវជ្រាវបន្ថែមអំពីអាហារូបករណ៍តាមរយៈការសាកសួរសិស្សច្បង ពីបណ្ដាញសង្គម និងការប្រឹក្សាអាហារូបករណ៍នានា ។

បេក្ខភាពអាហារូបករណ៍រូបនេះបន្តថា លោកចាប់យកជំនាញវិស្វកម្មអេឡិចត្រូនិច និងកុំព្យូទ័រ នៅថ្នាក់បណ្ឌិត-អនុបណ្ឌិតនៅប្រទេសកូរ៉េនេះ ព្រោះមូលហេតុចម្បងជាច្រើនដែលជម្រុញលោក ដូចជា កត្តាបច្ចេកវិទ្យាទំនើប ជឿនលឿន ទាន់សម័យ និងក្ដីស្រមៃ ។ ជាមួយគ្នានេះសក្ដានុពល ខាងផ្នែក Integrated Circuit Design, Chip Design, Hardware/Software Development ផងដែរ ។

លោក តាំង ថៃស៊ីង បានលើកឡើងថា ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ជាពិសេសអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិត (Integrated Master-PhD) បេក្ខជនត្រូវមានចំណុចមួយចំនួនដូចជា ការស្រាវជ្រាវអំពីព័ត៌មានអាហារូបករណ៍ ការប្រឹក្សាអាហារូបករណ៍ ពាក្យសុំចូលរៀន និងឯកសារពាក់ព័ន្ធ ។ លើសពីនេះ ក៏​ត្រូវ​ផ្ញើរជាសំណេរកថា ឬសារទៅកាន់លោកគ្រូអ្នកគ្រូតាមគ្រឹស្ថានដែលនិស្សិតចង់ទៅសិក្សាតាមប្រទេសនានាទៅតាមចំណេះជំនាញ និងត្រូវឆ្លងកាត់២ដំណាក់កាល ដូចជាការធ្វើគម្រោងខ្លីៗ និងសម្ភាសន៍ ព្រមទាំងធ្វើបទបង្ហាញពីចំណេះដឹង និងបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ផ្ទាល់ ។

ជាមួយ​គ្នានេះ លោក តាំង ថៃស៊ីង ក៏​បានលើកឡើងដែរថា ការសិក្សានៅសាកលវិទ្យាល័យជាតិ Chungbuk អាចផ្ដល់ឱ្យលោកជាច្រើនដូចជា ឱកាសក្នុងការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ ការសិក្សាមានប្រព័ន្ធអប់រំស្ដង់ដារខ្ពស់ (High Educational Standards) ។ បន្ថែមពីនេះ អាចធ្វើឱ្យលោកមានឯករាជភាព មានភាពម្ចាស់ការ មានគោលជំហរជាខ្លួនឯង រឹងមាំ តស៊ូ ហ៊ានសម្រេចចិត្តដោយខ្លួនឯង និងមានចក្ខុវិស័យវែងឆ្ងាយ ។

និយាយពីការរស់នៅ និងសិក្សានៅប្រទេសកូរ៉េកន្លងមកយុវជន ថៃស៊ីង មិនមានជួបបញ្ហាទាំងការស្នាក់នៅ និងអាហារឡើយ ព្រោះ ថៃស៊ីង ក៏ធ្លាប់មានបទពិសោធន៍សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិនកាលពីពេលកន្លងទៅដែរ ។

មុននឹងបញ្ចប់ការចែករំលែក លោក តាំង ថៃស៊ីង បានបន្ថែមថា លោកនឹងយកចំណេះដឹងដែលទទួលបានពីការសិក្សាទៅអភិវឌ្ឍន៍តាមរយៈការបណ្តុះបណ្តាលពីជំនាញបច្ចេកទេសខាងផ្នែក Hardware Design, Design បន្ទះឈីប និងការសរសេរកូដទៅលើបន្ទះឈីបទៅកាន់យុវសិស្សជំនាន់ក្រោយៗឱ្យ​បានសិក្សាស្រាវជ្រាវ និងយល់ដឹងពីបច្ចេកវិទ្យាឈីបដើម្បីឱ្យ​ទាន់នូវតម្រូវការនៃឧស្សាហកម្ម4.0 ជាដើម ។

ជាចុងក្រោយ លោក តាំង ថៃស៊ីង ក៏​សូមលើកទឹកចិត្តដល់សិស្សប្អូនជំនាន់ក្រោយឱ្យ​មានការអត់ធ្មត់ តាំងចិត្តមុះមត់ និងជំរុញឱ្យ​ព្យាយាមតស៊ូដើម្បីយកអាហារូបករណ៍ទៅសិក្សានៅបណ្តាប្រទេសនានា ដើម្បីលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ជួយសម្រួលជីវភាពគ្រួសារនិងខ្លួនឯង ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...