Description
យុវជន សាន គឹមស័ង អតីតសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសឆ្នាំ២០១៩ និងជាអតីតសិស្សនិទ្ទេស A ប្រចាំឆ្នាំ។ បច្ចុប្បន្ន សាន គឹមស័ង ជានិស្សិតអាហារូបករណ៍ សិក្សានៅសាកលវិទ្យាល័យអាមេរិចកាំងភ្នំពេញ (AUPP) ជំនាញរដ្ឋបាលធុរកិច្ច។ កាលសិក្សាថ្នាក់ទី៩ គីមស័ង បានចូលរួមប្រឡងសិស្សពូកែកម្រិតបឋមភូមិ តែមិនបានជាប់ចំណាត់ថ្នាក់ល្អ។ បទពិសោធនៃការប្រឡងនេះ បានជំរុញចិត្ត គីមស័ង ឱ្យខិតខំសិក្សាកាន់តែខ្លាំង រហូតដល់ទទួលបានជោគជ័យនៅក្នុងការប្រឡងសិស្សពូកែនៅកម្រិតមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២)។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
