Description
កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី១ - ជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍បញ្ជាក់ថា ជំនាញនេះ បានចូលរួមចំណែក ក្នុងការប្រាប់សាច់រឿង ដោយលើកយកបញ្ហាប្រឈមនានាក្នុងសង្គមមកបង្ហាញ ជជែកពិភាក្សា និងដោះស្រាយ តាមរយ:ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវ:” តើជំនាញនេះពិតជាអាចដោះស្រាយបញ្ហានានារបស់សង្គមដូចលោក អ៊ុង ប៊ុនអ៊ី លើកឡើងមែនដែរឬទេ?

អំពី អនាគត
ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និងសិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័នរអ៊ូថាគ្មានកម្លាំងពលកម្មគ្រប់គ្រាន់ ខណៈសិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែសិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើបកម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញនានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។
