គេហទំព័រព័ត៌មានសេដ្ឋកិច្ចនៃបណ្តាញព័ត៌មានអប្សរា (AMS EDUCATION) ជាបណ្តាញព័ត៌មានសេដ្ឋកិច្ចដែលផ្តោតសំខាន់លើប្រភពព័ត៌មានអប់រំជាតិ និងអន្តរជាតិ ការអប់រំសិល្បៈនៃការរស់នៅ ប្រវត្តិជីវិតរបស់យុវវ័យ ការអប់រំកុមារតូច និងប្រភពព័ត៌មានអាហារូបករណ៍។ ចំណុចសំខាន់នៃការផ្សព្វផ្សាយរបស់យើងផងដែរ គឺជំរុញប្រជាជនខ្មែរឱ្យយល់ស៊ីជម្រៅលើការរស់នៅក្នុងសតវស្សទី២១ ដែលត្រូវការជាចាំបាច់នូវជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM)។ AMS EDUCATION មានទាំងប្រភេទមាតិកាជាអត្ថបទ និងជាកម្មវិធីបទយកការណ៍សំខាន់ៗជាច្រើនពាក់ព័ន្ធនឹងព័ត៌មានពាក់ព័ន្ធនឹងជំនាញទាំងអស់នៅកម្ពុជា លំនាំជីវិតយុវជនឆ្នើម និងព័ត៌មានច្នៃប្រឌិតជាច្រើនផ្សេងទៀត។
ការអប់រំជាកម្លាំងចលករដ៏មានសារៈសំខាន់មួយ ក្នុងចំណោមវិស័យចម្បងនានាក្នុងការអភិវឌ្ឍសង្គម ព្រោះគ្រប់ប្រទេសទាំងអស់លើពិភពលោកសុទ្ធតែត្រូវការធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ចូលរួមចំណែកអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យសាធារណៈ និងវិស័យឯកជន។ ហេតុនេះហើយ ទើបគេហទំព័រព័ត៌មានអប់រំនៃបណ្តាញព័ត៌មានអប្សរា (AMS EDUCATION) ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយលើមាតិកាអប់រំសម្រាប់មនុស្សគ្រប់កម្រិតឱ្យយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាព គុណភាពជីវិត និងបត់ឱ្យទាន់របត់ថ្មីៗក្នុងវិស័យការងារលើពិភពលោកដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស។
ចំណុចដែលគេហទំព័រព័ត៌មានសេដ្ឋកិច្ចនៃបណ្តាញព័ត៌មានអប្សរា (AMS EDUCATION) មានចំណុចខុសប្លែកពីស្ថាប័នដទៃ (unique) គឺការបង្កើតប្រភពព័ត៌មានប្រកបដោយភាពប្រាកដនិយម ស៊ីជម្រៅ ច្បាស់លាស់ និងមានសិល្បៈខ្ពស់លើការច្នៃប្រឌិត។ យើងមានគេហទំព័រដែលមានបច្ចេកវិទ្យា និងការរចនាប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុតលើពិភពលោក មានផលិតផលវីដេអូប្រកបដោយសិល្បៈរស់រវើកដែលចុះទៅដល់គ្រប់ទីតាំងទាំងអស់ក្នុងប្រទេស និងមានប្រភពអត្ថបទដែលផ្តោតលើតម្លៃអប់រំបែបអព្យាក្រិត្យ (balancing news) និងថ្លឹងថ្លែងយ៉ាងហ្មត់ចត់បំផុត។
គេហទំព័រព័ត៌មានសេដ្ឋកិច្ចនៃបណ្តាញព័ត៌មានអប្សរា (AMS EDUCATION) មានគោលដៅក្លាយជាបណ្តាញព័ត៌មាននាំមុខគេនៅក្នុងប្រទេស និងក្នុងតំបន់ ដែលមានសមត្ថភាពផ្តល់ព័ត៌មានប្រកបដោយភាពទូលំទូលាយទៅកាន់គ្រប់តំបន់ទាំងអស់។ គោលបំណងសំខាន់របស់យើងគឺចង់ចូលរួមចំណែកពង្រឹងគុណភាពជីវិតប្រជាជនខ្មែរឱ្យមានសមត្ថភាពផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈនៃការរស់នៅ និងគណិតវិទ្យា (STEAM) ដើម្បីចូលរួមចំណែកជាធនធានមនុស្សសម្រាប់អភិវឌ្ឍលើគ្រប់វិស័យ។
គេហទំព័រព័ត៌មានសេដ្ឋកិច្ចនៃបណ្តាញព័ត៌មានអប្សរា (AMS EDUCATION) បានចុះបញ្ជីរយ៉ាងត្រឹមត្រូវជាមួយនឹងក្រសួងពាណិជ្ជកម្ម និងមានអាជ្ញាបណ្ណស្របច្បាប់ពីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថាប័នព័ត៌មានប្រកបដោយគុណភាពនេះ បានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងស្ថាប័នរដ្ឋ និងឯកជនជាច្រើនដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ លម្អិត ច្បាស់លាស់ និងប្រកបដោយទំនុកចិត្តខ្ពស់សម្រាប់សាធារណជន។
បណ្តាញព័ត៌មានអប្សរា (AMS) គឺជាម្ចាស់កម្មសិទ្ធស្របច្បាប់លើមាតិកាអត្ថបទ ឯកសារ និងវីដេអូដែលមានផ្សាយនៅលើគេហទំព័រព័ត៌មានសេដ្ឋកិច្ចនៃបណ្តាញព័ត៌មានអប្សរា (AMS EDUCATION)។
រាល់ការផលិត ឬយកផ្នែកណាមួយនៃមាតិការបស់គេហទំព័រព័ត៌មានសេដ្ឋកិច្ចនៃបណ្តាញព័ត៌មានអប្សរា (AMS EDUCATION) ទៅផលិតឡើងវិញ ចាំបាច់ត្រូវតែស្នើសុំការអនុញ្ញាតជាលាយលក្ខណ៍អក្សរមកម្ចាស់កម្មសិទ្ធ ដោយបញ្ជាក់ពីប្រភពច្បាស់លាស់ (credit) លើមាតិដែលស្នើសុំទាំងអស់នោះ។
ដើម្បីស្នើសុំផ្សព្វផ្សាយព័ត៌មានលើគេហទំព័រព័ត៌មានសេដ្ឋកិច្ចនៃបណ្តាញព័ត៌មានអប្សរា (AMS EDUCATION) លោកអ្នកអាចទាក់ទងមកកាន់សារអេឡិចត្រូនិក (email) ផ្លូវការ ឬទាក់ទងមកកាន់លេខទូរស័ព្ទរបស់ AMS EDUCATION ដើម្បីបង្ហាញពីប្រភពនៃព្រឹត្តិការណ៍ គោលបំណងផ្សព្វផ្សាយ និងអត្ថប្រយោជន៍សម្រាប់សាធារណជន។ រាល់សំណើរទាំងអស់ AMS EDUCATION នឹងពិនិត្យ វិភាគដោយយកចិត្តទុកដាក់។ ចំពោះមាតិកាទាំងឡាយណាដែលមិនត្រូវជាមួយនឹងគោលដៅសំខាន់ ទម្រង់មាតិកា និងលក្ខខណ្ឌរបស់ស្ថាប័ន AMS EDUCATION មានសិទ្ធបដិសេធមិនធ្វើការផ្សព្វផ្សាយជូននោះទេ។
ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មមួយទៅលើ គេហទំព័រព័ត៌មានសេដ្ឋកិច្ចនៃបណ្តាញព័ត៌មានអប្សរា (AMS EDUCATION) លោកអ្នកអាចទាក់ទងមកកាន់លេខទូរស័ព្ទផ្នែកលក់ដែលមានដាក់បង្ហាញលើគេហទំព័រផ្ទាល់។
គេហទំព័រព័ត៌មានសេដ្ឋកិច្ចនៃបណ្តាញព័ត៌មានអប្សរា (AMS EDUCATION) មានរចនាសម្ព័ន្ធច្បាស់លាស់ស្របតាមបច្ចេកទេសព័ត៌មាន និងច្បាប់នៃព្រះរាជាណាចក្រកកម្ពុជា។ រាល់មាតិកាទាំងអស់ ទាំងការផ្សព្វផ្សាយព័ត៌មាន របាយករណ៍ និងឯកសារនៅក្នុង AMS EDUCATION នឹងត្រូវត្រួតពិនិត្យពីគណៈកម្មការត្រួតពិនិត្យ (Editorial Committee) ដែលមានការីនិពន្ធ (Editor) និងនិពន្ធនាយក (Content Director/ Editor in Chief) ជាអ្នកផ្ទៀតផ្ទាត់ដោយយកចិត្តទុកដាក់បំផុត។
គេហទំព័រព័ត៌មានសេដ្ឋកិច្ចនៃបណ្តាញព័ត៌មានអប្សរា (AMS EDUCATION) មានសិទ្ធទាញយកទិន្នន័យស្របច្បាប់ចំពោះអ្នកដែលអនុញ្ញាតឱ្យយើងទាញយកទិន្នន័យតាមរយៈការបញ្ជាក់លើការចុចប៊ូតុងលើ Cookie និងលក្ខខណ្ឌតម្រូវមួយចំនួននៅពេលលោកអ្នកចូលមកកាន់គេហទំព័រ AMS EDUCATION។
លោកអ្នកអាចទាក់ទងមកកាន់លេខទូរស័ព្ទដែលមានបង្ហាញលើគេហទំព័រ AMS EDUCATION ដែលជាលេខរបស់ស្ថាប័នដើម្បីដាក់ឯកសារភ្ជាប់មួយចំនួនជាភស្តុតាងបង្ហាញថាស្ថាប័នរបស់យើងបានប្រើប្រាស់រូបភាពរបស់អ្នកដោយគ្មានការអនុញ្ញាត។ បន្ទាប់មក AMS EDUCATION នឹងទាក់ទងទៅកាន់លោកអ្នកវិញដើម្បីបញ្ជាក់ពីការសម្រេចចិត្ត ភស្តុតាងបញ្ជាក់ពីប្រភព ឬផ្តល់ដំណឹងចំពោះការសម្រេចលុបចោលរូបភាពដែលលោកអ្នកស្នើសុំពីបណ្តាញព័ត៌មានរបស់ AMS EDUCATION។