យុវតី សេង ស្រីល័ក្ខ

12:15 នាទី |  Added: 14.06.2023 |  0 views

Description

កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី១៦ - យុវតី សេង ស្រីល័ក្ខ និស្សិតជំនាញសាឡន នៃវិទ្យាស្ថានPSEI យុវតី សេង ស្រីល័ក្ខ បានឆ្លងកាត់ការលំបាកជាច្រើនទម្រាំក្លាយជឆា ជានិស្សិតសិក្សាផ្នែកសាឡននៅក្នុងវិទ្យាស្ថាន PSEI។ ដំណើរជីវិតនារីវ័យក្មេង អមជាមួយទឹកភ្នែករាប់ពាន់ដំណក់ បានក្លាយជាកម្រាលព្រំដើរឆ្លងបញ្ហា ទោះបីជាបន្លាបប្រះមុតជើងយ៉ាងណាក្តី យុវតីរូបនេះ នៅតែខិតខំបន្តជំនះឧបសគ្គជាហូរហែរ។  ដោយយោងទៅលើលក្ខខ័ណ្ឌជីវិតលំបាកនេះ តើ ស្រីល័ក្ខ បានខិតខំតស៊ូ ប្រឹងប្រែង និងធ្វើអ្វីខ្លះដើម្បីបានមកសិក្សាជំនាញសាឡននេះ? តើអ្វីដែលជាកម្លាំងញ៉ាំងចិត្តរបស់យុវតីរូបនេះបន្តការសិក្សា មិនព្រមបោះបង់បែបនេះ?

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។