Description
កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី១២ - លោក មាស ភក្តី ជំនាញវិស្វកម្មលោហៈ នៃវិទ្យាសា្ថនបច្ចេកទេសឧស្សាហកម្មមនុស្សភាគច្រើនមិនបានដឹងទេថា តើជំនាញវិស្វកម្មលោហៈ គេធ្វើទៅលើអ្វី គេស្គាល់តែពាក្យថាជាងក្រឡឹងជួសជុលសម្ភារៈបន្តិចបន្តួច ជាពិសេសគឺការជួសជុលទៅលើរថយន្ត។ ភក្តី ជានិស្សិតជំនាញវិស្វកម្មលោហៈ ដែលបានចាប់រៀនជំនាញ ដែលស្ទើរតែគ្មានអ្នកច្រើន បានបន្តការសិក្សា និងកំពុងតែប្រកបការងារទៅលើជំនាញដែលកំពុងខ្វះមួយនេះ។ ភក្តី បានបញ្ជាក់ថា ការងារនេះ គឺលោកចាប់ផ្តើមមើលឃើញពីអត្ថប្រយោជន៍ជាច្រើន ជាពិសេស ទៅលើការកែច្នៃវត្ថុដើម្បីយកមកប្រើប្រាស់ប្រចាំថ្ងៃ ហើយនៅលើទីផ្សារការងារ ក៏កំពុងខ្វះអ្នកជំនាញផ្នែកនេះ ដោយទទួលបានអត្ថប្រយោជន៍មិនចាញ់ជំនាញផ្សេងៗឡើយ។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
