ជំនាញអប់រំ

15:18 នាទី |  Added: 10.05.2021 |  8 views

Description

ជំនាញ​វិទ្យាសាស្រ្តអប់រំ ជាជំនាញយ៉ាងសំខាន់សម្រាប់កម្ពុជាដែលកំពុងត្រូវការធនធានមនុស្សជាច្រើនដើម្បីបំពេញតម្រូវការ​អភិវឌ្ឍលើគ្រប់វិស័យ។ លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងធ្វើការបង្ហាញលម្អិតពីលក្ខខណ្ឌនៃការសិក្សា ទីផ្សារ និងទំនួលខុសត្រូវជានានា​នៃអាជីពក្នុងវិស័យអប់រំ។

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។