បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង, ក្នុងនោះថ្នាក់បណ្ឌិត​វិទ្យាសាស្ត្រ​នគរបាល ចំនួន ១០កន្លែង លើជំនាញដឹកនាំបញ្ជាការងារសន្តិសុខ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​វិទ្យាសាស្ដ្រ​នគរបាល ចំនួន ៣០កន្លែង លើជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ និងជំនាញប្រឆាំង​បទល្មើស​បច្ចេកវិទ្យា។

លក្ខខណ្ឌនៃការជ្រើសរើស សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវ​ជាមន្រ្តីនគរបាលជាតិ ឬមន្រ្តីពន្ធនាគារ (បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ), បានឆ្លងកាត់​វគ្គបណ្តុះបណ្តាល​កម្រិតបឋម​វិជ្ជាជីវៈនគរបាល, មានបទពិសោធន៍ការងារ​យ៉ាង​តិច ៣ឆ្នាំ, មានសញ្ញាបត្រ​បរិញ្ញាបត្រ ឬសញ្ញាបត្រ​ដែលមាន​តម្លៃស្មើ ដោយ​ត្រូវភ្ជាប់​នូវ​ព្រឹត្តិបត្រពិន្ទុ, មានសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រ​មានតម្លៃស្មើ, មានប្រវត្តិការងារល្អ គោរពវិន័យ មានសីលធម៌ល្អ និង​មាន​អាយុក្រោម ៤៥ឆ្នាំ (គិតត្រឹមថ្ងៃចូលរៀន), មានសុខភាពល្អ កាយសម្បទាមាំមួន មិនធ្លាប់មានពិរុទ្ធភាព និងឆ្លង​កាត់ការប្រឡង​វាយតម្លៃ និង​វាស់ស្ទង់សមត្ថភាព។

ការទទួលពាក្យ ចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ ទីកន្លែងទទួលពាក្យ នៅ​ច្រក​ចេញចូលតែមួយ (អគារប៉ុស្តិ៍យាម) នៃបណ្ឌិតសភានគរបាល​កម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម​សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 097 344 4066។

លក្ខខណ្ឌជ្រើសរើស សម្រាប់ថ្នាក់បណ្ឌិត ៖ ជាមន្រ្តីនគរបាល​ជាតិ ឬមន្រ្តីពន្ធនាគារ (បម្រើ​ការងារ​ក្នុងក្របខណ្ឌ​ក្រសួងមហាផ្ទៃ), មានបទពិសោធន៍ការងារយ៉ាងតិច ៨ឆ្នាំ, មានសញ្ញាបត្រ​បរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រ​ដែលមាន​តម្លៃស្មើ ដោយ​ត្រូវភ្ជាប់​នូវ​ព្រឹត្តិបត្រ​ពិន្ទុ, មានសញ្ញាបត្របរិញ្ញាបត្រ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រ​មានតម្លៃស្មើ, មានចំណេះដឹងភាសាបរទេស និង​មានសមត្ថភាព​សរសេរ​គម្រោង​ស្រាវជ្រាវ, មានអាយុ​ក្រោម ៤៨ឆ្នាំ (គិតត្រឹមថ្ងៃចូលរៀន), មានសុខភាពល្អ កាយសម្បទាមាំមួន មិន​ធ្លាប់​មានពិរុទ្ធភាព និងឆ្លង​កាត់ការប្រឡង​វាយតម្លៃ និង​វាស់ស្ទង់សមត្ថភាព។

សម្រាប់ថ្នាក់បណ្ឌិតនេះ ចាប់ទទួលពាក្យ​ពីថ្ងៃជូនដំណឹងនេះ រហូត​ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 012 299 453 ឬក្រុមតេលេក្រាម https://t.me/PACRegPhD ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...