ជំនាញសាធារណការ និងដឹកជញ្ជូន

16:21 នាទី |  Added: 27.12.2021 |  0 views

Description

ជំនាញសាធារណការ និងដឹកជញ្ជូន ជាជំនាញថ្មីនៅកម្ពុជា ។ ជំនាញនេះ​អាចនឹងថ្មីសម្រាប់យុវជនខ្មែរ តែក៏ជាឱកាសថ្មីដែលកម្ពុជាត្រូវតែទទួលយកដែរ ។ ឆ្លើយតបនឹងចម្ងល់នេះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នឹងបកស្រាយពីជំនាញសាធារណការ និងដឹកជញ្ជូន ថាតើមានផ្នែកអ្វីខ្លះ តើផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? តើកម្ពុជាខ្វះអ្នកជំនាញផ្នែកច្រើនប៉ុណ្ណា ? តើទស្សនៈវិស័យអ្វីពិតប្រាកដរបស់ វិទ្យាស្ថាន? កម្មវីធីអនាគត នឹងជម្រាបជូនលោកលោកស្រី អ្នកនាងកញ្ញាពីជំនាញសាធារណការ និងដឹកជញ្ជូននេះ។

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។